ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ​វឌ្ឍនភាព​ការងារ និងលើកទិសដៅការងារបន្ត

2023/11/07 04:36:47 pm        157

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត​ លើកទី១​ នៃខែវិច្ឆិកា, នារ​សៀលថ្ងៃ​ទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាពិសេសឱ្យថ្នាក់ដឹកនាំ​ទទួល​បន្ទុក​ការងារ​បន្ត​ពង្រឹង​ការ​ផ្តល់​សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជា​ប្រចាំ​នៅមូ​លដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេក​ទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្រ្តី​ បាន​លើក​សរសើរ​ដល់​​ម​ន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន​ មន្ទីរពេទ្យបង្អែកស្រុក​ ខេត្ត​ ជាពិសេសមណ្ឌលសុខភាព​ ដែល​ផ្តល់សេវាជូនប្រជាពលរដ្ឋ​ ក្នុងឱកាសដែល​ឆ្លៀតចុះពិនិត្យនៅមណ្ឌលសុខភាពចុងកាល់ និង​មណ្ឌលសុខភាព​ដូនកែន​ ខេត្តឧត្តរមានជ័យ ដែលមានមន្ត្រីសុខាភិបាល​ នៅរង់ចាំ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ២៤ម៉ោង​ លើ២៤ម៉ោង​។ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំដោយត្រូវពង្រឹង​ការងារ​រដ្ឋបាល ក្នុងនោះការពង្រឹងសេវាច្រកចេញចូលតែមួយ គឺត្រូវពង្រឹងឱ្យមានប្រសិទ្ធភាពត្រឹមត្រូវ និង​ល្អ​ប្រសើរថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមក៏បានរំលឹកដល់គ្រប់បុគ្គលិក មន្ត្រីសុខាភិបាល នៅគ្រប់កម្រិត និង​ទី​កន្លែង​កុំភ្លេច​ថែ​ទាំសុខភាពខ្លួនអោយបានល្អ នឹងនៅរក្សាបានសមត្ថភាព ជំនាញថែទាំព្យាបាល និង​បន្ត​បម្រើ​សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងប្រកបដោយទំនុកចិត្ត។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធHybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និង​វត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមាន​ការ​អញ្ជើញ​ចូល​រួម​ដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និង​អគ្គាធិការ​នៃ​ក្រសួងសុខាភិបាល៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm