នាយករដ្ឋមន្រ្តី បញ្ជាឱ្យក្រសួងដែនដីពន្លឿនចុះបញ្ជីក្បាលដី និងឯកភាពប្រើគ្រប់មធ្យោបាយធ្វើម៉េចឱ្យបានដីពលរដ្ឋប្រើប្រាស់លឿន

2023/11/07 05:06:16 pm        200

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តី​ក្រសួងរៀបចំ​ដែនដីនគរូបនីយកម្ម ​និងសំណង់ ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីក្បាលដីឱ្យបានលឿន ហើយសម្តេចបាន​ឯកភាពឱ្យប្រើគ្រប់មធ្យោបាយ ​និងប្រើ​កម្លាំងសរុប ​ដើម្បីធ្វើយ៉ាងណាផ្ដល់​ប័ណ្ណ​កម្មសិទ្ធិដី​ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់ ​ខណៈសព្វថ្ងៃនៅសល់ក្បាលដីជាង​៧លានក្បាលដីទៀត​ដែលរាជរដ្ឋាភិបាលបានវាស់វែងរួចហើយនោះ។

ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ មកពីតាម​បណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ​ខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីធ្លីនេះ កាលពីជាង​១០ឆ្នាំមុន​ សម្ដេចតេជោ​ ហ៊ុន សែន ​បាន​ដាក់ចេញគោល​នយោបាយ​វាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋ​ ដោយប្រើប្រាស់យុវជនស្ម័គ្រចិត្ត​ តាមរយៈគោលនយោបាយ​ចាស់សកម្មភាពថ្មី ដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនក្បាលដី។ ដូច្នេះរាជរដ្ឋាភិបាលថ្មីរបស់សម្តេច នឹង បន្តធ្វើសកម្មភាពនេះ​ទៅមុខទៀត ​ដើម្បីធ្វើយ៉ាងណាឲ្យបានដីដល់ពលរដ្ឋប្រើប្រាស់​ស្របច្បាប់​ឲ្យបានឆាប់រហ័ស។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឯកភាពជាមួយឯកឧត្តម ​សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ​និងសំណង់ហើយ ​ដោយ​ផ្ដល់គោលការណ៍ ​ប្រើប្រាស់​កម្លាំង​សរុប​ទាំង​ថ្នាក់កណ្ដាល ​និងថ្នាក់ខេត្ត ​ដើម្បីធ្វើយ៉ាងណាចុះទៅ​បែងចែង​ដីឲ្យបងប្អូន ឆាប់​បានកម្មសិទ្ធិគាត់យកទៅប្រើប្រាស់ឲ្យលឿនកុំឲ្យ​កកស្ទះ​បន្តទៀត៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm