ពលរដ្ឋប៉ាឡេស្ទីនជាង១ម៉ឺននាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើហ្កាហ្សា ខណៈសង្រ្គាមមានអាយុកាលមួយខែ

2023/11/07 05:57:31 pm        66

យោងតាមក្រុមមន្ត្រីសុខាភិបាល មនុស្សជាង១០.០០០នាក់ បានស្លាប់ក្នុងរយៈពេល៣១ថ្ងៃ នៃការវាយប្រហារឥតឈប់ឈររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយគ្មានសញ្ញានៃបទឈប់បាញ់នៅក្នុងតំបន់រងការឡោមព័ទ្ធនេះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាអ្នកស្លាប់ជាពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងដល់ យ៉ាងហោចណាស់ ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់នាក់ ក្នុងនោះជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបែកបាក់ និងក្នុងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដោយសារគ្មានសម្ភារៈផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងអគ្គិសនី។

អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera លោក Hani Mahmoud បានរាយការណ៍ពីទីក្រុងខាន់យូនីស (KhanYounis)នៅភាគខាងត្បូងតំបន់ហ្កាហ្សាថា គេរំពឹងថាចំនួនអ្នកស្លាប់ នឹងកើនឡើងថែមទៀត ខណៈមនុស្សហោចណាស់មនុស្ស ២.០០០ នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក។ បញ្ហាគឺថា ដោយសារខ្វះឧបករណ៍ និងគ្រឿងយន្តធុនធ្ងន់ ក្រុមជួយសង្គ្រោះនៅលើដីមិនអាចយក និងទាញសាកសពទាំងនេះចេញពីក្រោមគំនរបាក់បែកបានទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើបាននិយាយថា ចំនួនអ្នករងរបួសចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៧ ខែតុលា មកនោះ បានកើនឡើងដល់ ២៥.៤០៨ នាក់ ដោយបន្ថែមថាអ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ១៨ លើកក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២៥២នាក់ បន្ថែមទៀត ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm