កម្ពុជា​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​បន្ត​កើនឡើងទោះ​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩

2021/06/09 07:05:17 pm        122

ភ្នំពេញ ​៖ កម្ពុជា​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក ​បន្ត​កើន​ឡើង​នៅក្នុង​រយៈពេល​បួន​ខែ​ដើម​នៅ​ឆ្នាំ​២០២១ ​ទោះបី​កំពុង​ប្រឈម​ នឹង​វិបត្តិ​កូ​វីដ-​១៩​។

តួលេខ​ពាណិជ្ជកម្ម​របស់ ការិយាល័យ​ស្ថិតិ​អាមេរិក ​បង្ហាញថា ​ចាប់ពី​ខែមករា ​ដល់​ខែមេសា​ ឆ្នាំ​២០២១ ​កម្ពុជា​នាំ​ទំនិញ​ចេញទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក ​មាន​ទឹកប្រាក់​សរុប ២ ៥១៩ លាន​ដុល្លារ កើនឡើង ២៤,៤ ភាគរយ​។

ទន្ទឹមគ្នានេះ​ការនាំ​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា មានតម្លៃ ១៣៥ លាន​ដុល្លារ កើនឡើង ៣៥,៧ ភាគរយ​។ ​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក ​មាន​ផលិតផល​កាត់ដេរ ស្បែកជើង ​ផលិតផល​ធ្វើដំណើរ​-​កាបូប ​ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក មាន​រថយន្ត ​ចំណី​សត្វ ​និង​គ្រឿងចក្រ ។​ល​។

យោង​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ការនាំចេញ​ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ បាន​កើនឡើង​ ក្នុង​ឆ្នាំ​២០២០ ​ខណៈ​ការនាំចេញ​ផលិតផល​កាត់ដេរ​ធ្លាក់ចុះ​។​ ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ ​មាន​ដូចជា៖ កង់ គ្រឿង​សង្ហារឹម និង​គ្រឿង​ដង្គុំ​អេឡិចត្រូនិក​ជាដើម​។​

​ឆ្នាំ​២០២០ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ​មានតម្លៃ​សរុប ៦ ៩២១ លាន​ដុល្លារ មាន​កំណើន ១៧,៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩៕

អត្ថបទ ​៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm