ក្រសួងការងារ រៀបចំធ្វើកិច្ចសហការជាមួយសមាគមចំនួន ១៨ លើការបណ្តុះបណ្តាល​ជំនាញដល់យុវជន ១,៥ លាននាក់

2023/11/07 08:17:36 pm        231

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ នឹង​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយតំណាងវិស័យឯកជនចំនួន ១៨សមាគម ដើម្បី​ឱ្យ​សិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា។ បន្ថែម​ពី​នេះ​ទៀ​ត ដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញកាន់តែមានប្រសិទ្ធិភាពខ្ពស់។ នេះ​បើ​តាម​ការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ហេង សួរ ថ្លែងក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃ​កម្ពុជា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣នេះថា តំណាងវិស័យឯកជនចំនួន ១៨ សមាគម ដែល​ក្រសួងការងារនឹងត្រូវចុះអនុស្សរណៈយោគយល់ (MOU) មានដូចជា សភាពាណិជ្ជកម្ម , សហព័ន្ធ​និយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) , សមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ,សមាគមអ្នកសាសង់កម្ពុជា , សមាគម​ទេសចរណ៍ , សហព័ន្ធចុងភៅកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជាដើម ដើម្បី​សមាគម​ទាំង​អស់នេះ ជំរុញដល់សមាជិករបស់ខ្លួនផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែល​នឹងចូលរៀនវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។

ឯកឧត្តមថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធានាថា សិស្សមិន​ត្រឹមតែអា​ច​អនុវ​ត្ត​នូវ​រោង​ជាងនៅសាលានោះទេ ប៉ុន្តែអាចអនុវត្តជាក់ស្តែង និងធ្វើការជាក់​ស្តែង​នៅ​វិស័យ​ឯកជន​តែ​ម្តង ដែលនឹងផ្តល់ឲ្យវិស័យឯកជននូវឱកាស ដើម្បីពិនិត្យជ្រើសរើស ដែលបង​ប្អូន​ជា​សិស្ស​ទាំង​អស់​នោះ​អាចចូលធ្វើការនៅក្រោយចប់វគ្គតែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្រសួង​ក៏​បាន​រៀបចំ​កម្ម​វិធី​បណ្តុះបណ្តាល​ដែល​មាន​ភាព​បត់​បែន​ដល់​យុវជន ១,៥ លាននាក់ក្នុងនោះនឹងមានវេនយប់ និងវេនចុងសប្តាហ៍ ដែលអា​ច​ផ្តល់​ជំរើស សម្រាប់បងប្អូនដែលកំពុងធ្វើការពេលបច្ចុប្បន្ននេះ អាចធ្វើការបណ្តើរ និងអាច​ចូល​រៀន​បណ្តើរ​ផង​ដែរ។

 សូមជម្រាបថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និង​ងាយ​រងគ្រោះចំនួន ១,៥ លាននាក់ ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ក្នុងការ​បម្រើ​សេចក្តី​ត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ កម្មវិធីនេះដែរយុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រងហានិភ័យ អាចចូលរៀនដោយមិនបង់ប្រាក់ និងទទួលបាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ផងដែរ។ សម្រាប់មុខជំនាញដែលនឹងត្រូវផ្តល់ជូន មានចំនួនជាង៦០ ជំនាញ ក្នុងវិស័យ​ដូចជា៖ សំណង់ , អគ្គីសនី អេឡិចត្រូនិច កម្មន្តសាល មេកានិច កសិកម្ម និងកសិ ឧស្សាហកម្ម ជួសជុលរថយន្ត តំឡើងប្រព័ន្ធទឹក ។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm