លោក Netanyahu ៖អ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

2023/11/07 08:38:35 pm        94

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។

លោកបាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ ថា អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរដែលយើងមិនអាចស្មានដល់។

យោងតាមក្រុមអាជ្ញាធរអ៊ីស្រាអែល យោធាអ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា តាមអាកាស ថ្មើរជើង និងសមុទ្រ ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សជាង១.៤០០នាក់ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែលភាគច្រើនជាជនស៊ីវិល និង ចាប់មនុស្សជាង២៤០នាក់ចំណាប់ថ្នូរ ។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាតែមួយគត់ បានកើនឡើងជាង១០.០០០នាក់ រួមទាំងកុមារជាង៤.០០០នាក់ ។

លោក Netanyahu បានច្រានចោលចំពោះទិន្នន័យរបស់ក្រសួងសុខាភិបាលនេះ ដែលលោកនិយាយថា ទំនងជាត្រូវបានរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រងរបួសធ្ងន់រាប់ពាន់នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm