អភិបាលស្តីទីរាជធានីណែនាំមន្ទីរជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងផ្ដល់ទឹកជូនពលរដ្ឋក្រោយទទួលបានស្រូវពូជ

2023/11/07 09:10:57 pm        62

ភ្នំពេញ ៖ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ស្រូវពូជជូនពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពលរដ្ឋអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

​ថ្លែងនាពិធីចែកស្រូវពូជរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន ១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនផ្ដល់បច្ចេកទេសឲ្យប្រជាពលរដ្ឋ រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកគិតជាមួយប្រជាពលរដ្ឋដែរ ពោលគឺនៅពេលដែលប្រជាពលរដ្ឋមិនមានទឹកដើម្បីបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន។ 

លោក កើត ឆែ បន្ថែមថា សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានស្រូវពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នេះហើយប្រជាពលរដ្ឋអាចយកទៅបង្កបង្កើនផល ទួលបានទិន្នផលខ្ពស់។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន ៦.៦៥០គីឡូក្រាម មានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាសរុប ១.៧២៤ហិកតា។ ដោយឡែក សង្កាត់បឹងធំមានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៤៧៨ហិកតា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងដល់កម្ពស់ខ្ពស់បំផុត ដែលបានបណ្តាលឲ្យទទួលរងផលប៉ះពាល់លិចលំនៅឋានចំនួន១៦២គ្រួសារ ក្នុងនោះ សង្កាត់បឹងធំចំនួន ១៥១គ្រួសារ និងសង្កាត់ប្រទះឡាងចំនួន ១១គ្រួសារ ព្រមទាំងផ្ទៃដីខូចខាតដំណាំស្រូវវស្សាចំនួន ៥១,៦៨ហិកតា ស្មើនឹង១០៨គ្រួសារ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm