ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ​នាំ​យក​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩​ មួយចំនួន​ជូន​ដល់​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត

2021/06/09 07:57:24 pm        197

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី៩​ខែមិថុនា​នេះ ​ស្ថានទូត​រុស្សី​ប្រចាំ​កម្ពុជា​ បាន​នាំយក​នូវ​សម្ភារៈ​ការពារ​ជំងឺ កូវីដ​-១៩ ​មួយចំនួន​ ដើម្បី​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ដែល​ជា​មន្ទីរពេទ្យ​សំខាន់​មួយ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​តាំងពី​ដំបូង​មកទល់ពេលនេះ​។

សម្រាប់​ការ​ផ្ដល់ជូន​នូវ សម្ភារៈ​ការពារ​កូ​វីដ​-១៩ ​នា​ព្រឹក​នេះ​ ធ្វើឡើង​ដោយមាន​វត្តមាន​របស់ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា​ រួមទាំង​វត្តមាន​របស់​លោក​វេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ។ ការប្រគល់​ជូន​នូវ​សម្ភារៈ​ការពារ​កូ​វីដ​-១៩ នេះ រួមមាន​សំលៀកបំពាក់​ការពារ ម៉ាស​N95 និង​ស្រោមដៃ​មួយចំនួន ​ដែលជា​ការ​ ចូលរួមចំណែក របស់​បុគ្គលិក ​និង​មន្ត្រី​ការទូត ​នៃ​ស្ថានទូត​រុស្ស៊ី​។

ក្នុងឱកាស​ផ្ដល់​នូវ​សម្ភារៈ​ទាំងអស់នេះ​ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា ​បាន​លើកឡើង​នូវ​ការ​កោត​សរសើរ នូវ​កិច្ចប្រឹងប្រែង​របស់​មន្ទី​រ​ពេទ្យ ក៏ដូចជា​បុគ្គលិក​មន្ទីរពេទ្យ ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាំងអស់​ ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ ក្នុង​ការផ្ដល់​ការ​ព្យាបាល​ជំងឺ​ទូទៅ និង​ជាពិសេស​គឺ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​ បន្តថា ការងារ​របស់​ក្រុម​គ្រូពេទ្យ​ទាំងអស់ គឺ​គួរឱ្យ​គោរព​ ហើយ​ឯកឧត្តម ​សង្ឃឹម​ជឿជាក់ថា ​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​ធ្វើឱ្យ​កម្ពុជា ​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

សម្រាប់​ការ​ទទួលបាន​សម្ភារៈ​មួយ​ចំនួន​នាពេលនេះ​ លោក​វេជ្ជបណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ក្រុមការងារ​នៃ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​ លោក​វេជ្ជបណ្ឌិត​លើក​ឡើងថា ​ការផ្ដល់ជូន​សម្ភារៈ​ទាំង​នេះ ​ជា​ការ​រួមចំណែក​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ​ហើយ​វា​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ផងដែរ​។ ​លោក​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​ សហភាពសូវៀត ដែល​បាន​យកចិត្តទុកដាក់​ និង​ជួយ​កសាង​មន្ទីរពេទ្យ​នេះ​ឡើង ​តាំងពី​ជាង៦០​ឆ្នាំមុន​។ លោក​ថា មន្ទីរពេទ្យ​នេះ​ ជា​មរតក​មួយ​សម្រាប់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​ ប្រជាជន​កម្ពុជា​។ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ក៏បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ផងដែរ​៕

​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        52
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm