អុីស្រាអែល ៖ សំណុំផ្សែងបានហុយចេញពីអគារជាច្រើនបន្ទាប់ពីមានការផ្ទុះជាច្រើន នៅតំបន់ហ្កហ្សាខាងជើង ជិតព្រំដែនជាប់ជាមួយប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ។
ក្រុមមន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង១ម៉ីននាក់ក្នុងនោះ មានក្មេងជាង៤.១០០នាក់។
ប្រទេសអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ៊ុមព័ទ្ធមួយនេះ តាំងពីក្រុមហាម៉ាស បានវាយឆ្មក់ចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពី១ខែមុន នៅពេលដែលអ្នកប្រយុទ្ធរបស់ខ្លួន បានសម្លាប់ពលរដ្ឋអ៊ីស្រាអែល១.៤០០នាក់ និងបានចាប់មនុស្ស២៤០នាក់ ធ្វើជាចំណាប់ថ្នូរ។

