ចិន ៖ ព្យុះព្រិល បានបោកបក់ឆ្លងកាត់តំបន់ម៉ុងហ្គោលីក្នុង និងបណ្តាខេត្តភាគឦសានប្រទេសចិន ដោយព្រិលគ្រប់ដណ្តប់លើដងផ្លូវ និងផ្លូវហាយវ៉េ ។ នេះបើយោងតាមរូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV បង្ហាញឲ្យឃើញនៅថ្ងៃអង្គារនេះ ។
CCTV បានរាយការណ៍ថា ទីក្រុង Harbin ស្ថិតក្នុងខេត្ត Heilongjiang បានចល័តរថយន្តកៀរព្រិលជាង ៧០០គ្រឿង ដើម្បីកៀរព្រិលជាងពាក់កណ្តាលនៃការធ្លាក់ព្រិលប្រចាំឆ្នាំ ចាប់តាំងពីព្យុះព្រិលចាប់ផ្តើមកាលពីរយៈពេល១សប្តាហ៍មុន ។
ដោយឡែក នគរបាលចរាចរណ៍ ត្រូវបានគេមើលឃើញនៅតាមដងផ្លូវ ដើម្បីបញ្ជាទិសដៅយានជំនិះ ហើយនិងជួយរុញរថយន្តដែលជាប់នៅក្នុងព្រិល ។
សូមបញ្ជាក់ថា រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ តំបន់ភាគខាងជើងប្រទេសចិន បានមើលឃើញព្យុះព្រិលដ៏ចម្លែកមិននឹកស្មានដល់ ដែលផ្ទុយគ្នាស្រឡះនឹងអាកាសធាតុក្តៅខ្លាំងកាលពីខែតុលា ៕

