ប្រទេសចិន៖ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន

2023/11/08 03:22:44 am        70

ចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យមានភាពធូរស្រាល ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អ្នកនាំពាក្យរបស់ក្រសួងលោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ ដែលជាការបញ្ជាក់ឡើងវិញពីជំហររបស់ប្រទេសចិន ចំពោះជម្លោះដែលកំពុងបន្តមាន នៅឯសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងទីក្រុងប៉េកាំង។

លោក Wang បាននិយាយថា៖ «ជុំវិញជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងបានធ្វើទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយធ្វើការដើម្បីឲ្យមានបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សា និងអំពាវនាវឲ្យមានសន្តិភាពឡើងវិញ។ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់។ ប្រទេសក្រៅតំបន់ ជាពិសេសបណ្ដាប្រទេសធំៗ គួរតែមានគោលជំហរមិនលម្អៀង ហើយរួមគ្នាដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យស្ថានការណ៍មានភាពធូរស្រាល»។

លោកបានបន្ថែមថា៖ «ក្នុងនាមជាប្រទេសកាន់តួនាទីប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយដើរតួនាទីប្រកបដោយភាពវិជ្ជមាន និងស្ថាបនា ដើម្បីនាំឲ្យមានបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ធ្វើឲ្យស្ថានការណ៍មនុស្សធម៌ប្រសើរឡើង ចុងក្រោយ យល់ព្រមឲ្យមានការជ្រើសរើសដំណោះស្រាយរដ្ឋ២ និងសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល»៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm