ក្រសួងប្រៃសណីយ៍ ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ជូនដល់សាកលវិទ្យាល័យការពារជាតិ ប្រើប្រាស់បណ្តុះបណ្តាលនិស្សិតលើជំនាញព័ត៌មានវិទ្យាយោធា

2023/11/08 03:45:49 pm        148

ភ្នំពេញ៖ កាលរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ​១៥០គ្រឿង តុ និង​កៅអី​ចំនួន ១៥០ឈុត និងរៀបចំបន្ទប់ ICT Lab ចំនួន១បន្ទប់ ជូនសាកលវិទ្យាល័យការពារជាតិ តំណាង​ដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ការពារជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះសម្ភារៈ ដែលបាន​ប្រគល់​ជូន​នៅ​ពេល​នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកលវិទ្យាល័យការពារជាតិ ក្នុង​គោល​បំណង​ជំរុញការងារបណ្តុះបណ្តាលដល់និស្សិតនាយទាហានជំនាញព័ត៌មានវិទ្យាយោធា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ១៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជា​ប្រភេទ​កុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតប​នឹង​ការរៀន​បច្ចេកវិទ្យា​ដែល​មាន​ភាព​ស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។​ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​ការពារ​ជាតិ ដែលបានរួមចំណែកយ៉ាងសកម្ម លេីការលើកកម្ពស់ ពង្រឹងសមត្ថភាព កងទ័ព ឱ្យ​មានចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាង ពិតប្រាកដ ក្នុងការទទួលខុសត្រូវ បំពេញ​ភារកិច្ច​ការពារ​បូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍ និងការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ ជា​នាយករដ្ឋ​​មន្ត្រី​។



ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេស​លើ​ជំនាញ​ព័ត៌មាន​វិទ្យាយោធា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ច និង​បច្ចេកវិទ្យា​ឌីជីថល​។

សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ ជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នាំ​មុខគេលើផ្នែក សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ការសិក្សាវិទ្យាសាស្ត្រសង្គម និងភាសា វិទ្យាសាស្ត្រ​ពិត និងការអប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាល​វិជ្ជាជីវៈ​អាជីព​ដែល​មាន​ការ​ទទួល​ស្គាល់​កម្រិត​ថ្នាក់ជាតិ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm