រដ្ឋបាលខណ្ឌបឹងកេងកងរៀបចំសណ្តាប់ធ្នាប់នៅម្តុំអនុវិទ្យាល័យ ទួលស្លែង ក្រោយមានការលក់រំលោភចំណីផ្លូវសាធារណៈ

2023/11/08 04:36:09 pm        488

ដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌបឹងកេងកង សហការជាមួយ​សាលា​សង្កាត់​ទួល​ស្វាយព្រៃ១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះរៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​បណ្តោយ​ផ្លូវលេខ ៣១០ ជាពិសេស ម្តុំអនុវិទ្យាល័យ ទួលស្លែង​ក្រោយ​មាន​ក្រុម​អាជីវករ​ដាក់​លក់​ដូរ​សម្ភារៈ​របស់​របរ​ផ្សេងៗរំលោភចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ ប៉ះពាល់ចរាចរណ៍របស់អ្នកដំណើរ ។

ជាមួយគ្នានេះក្រុមការងារសាលាខណ្ឌបឹងកេងកង ក៏បានណែនាំក្រុមអាជីវកម្មទាំងអស់ សូម​មេត្តា​កុំ​លក់ដូរសម្ភារៈរបស់របរផ្សេងៗរំលោភចំណីផ្លូវសាធារណៈបន្តទៀត ពីព្រោះថា ផ្លូវ​សាធារណៈ គឺទុកសម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរ ដូច្នេះមិន​មាន​បុគ្គ​ល​ណា​ម្នាក់​មក​រំលោភ​បំពាន​បាន​ឡើយ ។

ទោះបីយ៉ាងណាក្តីអាជ្ញាធរខណ្ឌបឹងកេងកង បានណែនាំ និងទុករយះពេលបីថ្ងៃ សូមឲ្យ​ក្រុម​អាជីវករ​ទាំងអស់នោះ ត្រូវតែរុះរើតូប យ៉ាប និងសម្ភារៈរបស់​របរ​ផ្សេងៗ​ដែល​ដាក់​រំលោភ​ចំណី​ផ្លូវ​សា​ធារណៈឲ្យអស់ ប្រសិនបើមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌបឹងកេងកង នឹង​មាន​វិធាន​រដ្ឋបាលចុះរុះរើនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិន​ទទួល​ខុស​ត្រូវ​នូវ​រាល់ការបាត់បង់ បាក់បែកសម្ភារៈរបស់របរផ្សេងៗរបស់ក្រុមអាជីវករទាំងអស់នោះឡើយ ៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm