ជំរំជនភៀសខ្លួន និងសាលារៀន កាន់តែច្រើនក្នុងតំបន់ហ្កាហ្សា ត្រូវបានកម្ទេច​ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2023/11/08 05:14:04 pm        133

ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាពីអ៊ីស្រាអែលអំឡុងប្រតិបត្តិការលើតំបន់ហ្កាហ្សា បាន​បំផ្លិច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ខណៈមន្ទីរពេទ្យ និងសាលារៀននានា គ្រប់​គ្រង​ដោយអង្គការសហប្រជាជាតិ ក៏ត្រូវ​បាន​ខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង​ផង​ដែរ​។

ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់មានជំរំជនភៀសខ្លួន អាល់ប៊ូរ៉េច(Al Bureij) ដែល​ជា​ជំរំ​តូចមួយក្នុងតំបន់ហ្កាហ្សា ផ្ដល់ជម្រកដល់ជនភៀសខ្លួនជាង ៤៣.០០០ នាក់​លើ​ផ្ទៃ​ដី​ទំហំ​កន្លះ​គីឡូ​ម៉ែត្រ​ក្រឡា។ ដោយមានទីតាំងនៅជិតរបងព្រំដែនភាគខាងកើតជាមួយអ៊ីស្រាអែល វា​បាន​ក្លាយ​ជា​គោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការ​វាយ​ប្រហារ​តាម​អាកាស​ជា​ច្រើន​លើក​លើជំរំមួយនេះ ដែលបានបំផ្លិចបំផ្លាញទាំងស្រុង នៃប្លុកលំនៅដ្ឋានទាំងមូលចំនួន៣០ ។ ក្រសួង​សុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ពីចំនួនអ្នកស្លាប់ចំនួន ២២នាក់ ខណៈរាប់​សិប​នាក់​ទៀត​នៅ​បាត់ខ្លួននៅក្រោមគំនរបែកបាក់។  

ទោះបីជាការ​វាយប្រហារបានដាក់គោលដៅលើសាលារៀន ដែលគ្រប់គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​អំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលយ៉ាងណាក៏ដោយ ក៏គ្រួសារប៉ាឡេស្ទីន​នៅ​តែបន្ត​ស្វែង​រក​ទីជម្រកនៅក្នុងសាលារៀន ព្រោះគ្មានជម្រើស។

សាលាបឋមសិក្សាអាល់នូសេរ៉ាត់ ជ័ញ (Al-Nuseirat Joint ) ដែលមាន​ទីតាំង​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ អាល់ នូសេរ៉ាត់ (Al-Nuseirat) គឺ​ជា​សាលា​មួយ​គ្រប់​គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ផ្តល់​កន្លែង​ជ្រកកោន។ គ្រួសារជាច្រើនបានស្វែងរកទីជម្រកនៅទីនេះ បន្ទាប់ពីបាន​ភៀស​ខ្លួន​ពី​ការ​បាញ់​ផ្លោង​លើសាលារៀនផ្សេងទៀត គ្រប់គ្រងដោយទីភ្នាក់ងារជំនួយ និងការងារ​របស់​អង្គការ​សហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm