អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅកណ្ដាលទីក្រុងហ្កាហ្សា

2023/11/08 05:50:07 pm        161

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារទី ៧ ខែវិច្ឆិកាថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការចូលទៅយ៉ាងជ្រៅនៅទីក្រុង ហ្កាហ្សា ក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីកម្ចាត់ក្រុមហាម៉ាស នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ហើយបាននិយាយថាមេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ បានជាប់នៅក្នុងលេនដ្ឋានមួយកន្លែងនៅទីនោះ។

ជាការសងសឹកចំពោះការវាយប្រហារសម្លាប់មនុស្សដ៏រង្គាលកាលពីថ្ងៃទី៧តុលាដោយក្រុមខ្មាន់កាំភ្លើង ហាម៉ាស យោធាអ៊ីស្រាអែល ផ្តោតលើក្រុងហ្កាហ្សាជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស នៅភាគខាងជើងដែនដីនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាលែន (Yoav Gallant) បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ទាហានអ៊ីស្រាអែល បានឈានទៅដល់ចំណុចកណ្ដាលទីក្រុង ហ្កាហ្សាហើយ និងកំពុងរឹតបន្តឹងខ្លាំងនៅសមរភូមិ ។

លោក Gallant បាននិយាយថា កងទ័ពថ្មើរជើងក្នុងរថពាសដែក និងរថក្រោះ មានគោលដៅតែមួយ គឺ កម្ចាត់ភេរវករហាម៉ាសនៅហ្កាហ្សា ហេដ្ឋារចនាសម្ព័ន្ធ មេបញ្ជាការរបស់ពួកគេ លេណដ្ឋាន និងបន្ទប់ទំនាក់ទំនងប្រតិបត្តិការរបស់ក្រុមនេះជាដើម។

លោក Gallant បាននិយាយថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា គឺលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ត្រូវបានសំងំលាក់ខ្លួននៅក្នុងលេនដ្ឋានរបស់លោក ដោយបន្ថែមថា នោះគឺជាលោក Sinwar ដែលកាលពីមួយខែមុនបានសម្រេចចិត្តសម្លាប់ជនស៊ីវិលអ៊ីស្រាអែល ស្ត្រី និងកុមារ។

ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Reuters ថាយោធាអ៊ីស្រាអែលកំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមរបស់ខ្លួន ដោយផ្តោតលើការកំណត់ទីតាំង និងបិទផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលនឹងអាចចំណាយពេលច្រើនខែទើបចប់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm