ការប្រឡងបាក់ឌុបនៅសៀមរាប បានដំណើរល្អប្រសើរក្នុងរយៈពេលពីរថ្ងៃ

2023/11/08 05:54:46 pm        332

សៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នៅខេត្តសៀមរាប រយៈពេលពីរថ្ងៃ បានប្រព្រឹត្ដទៅដោយរលូន និងមានសណ្ដាប់ធ្នាប់ល្អប្រសើរគួរឱ្យកត់សំគាល់ ខណៈ​ដែលការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ គណៈអប្បមាទ និងជំនួយការអប្បមាទ ប្រកប​ដោយតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈ ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្ដសៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា គ្រប់មណ្ឌលប្រឡងបាន​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន​ប្រកបដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់តម្លាភាព និងយុត្តិធម៌។ លោកបន្ដថា រយៈពេលពីថ្ងៃនេះ គេសង្កេតឃើញ​បេក្ខជន​ប្រលង​​​នៅតាមមណ្ឌលនិមួយៗ មានសណ្តាប់ធ្នាប់ល្អ ក្រោមការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ក្រុម​សហភាព​សហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រលងផងដែរ។ បេក្ខជនទាំងអស់ បាន​គោរពវិន័យផ្ទៃក្នុង នៅពេល​ប្រឡង​ឲ្យ​បាន​ល្អ​។ គ្រប់​មណ្ឌ​ល​បាន​ដឹក​វិញ្ញាសា​ចេញ​ពី​សាលា​ខេត្ត​សៀមរាប​ទៅកាន់មណ្ឌលនានាដោយសុវត្ថិភាព និងទាន់ពេលវេលា។ កិច្ចការ​របស់​បេក្ខជន​ត្រូវ​បាន​វេច​ខ្ចប់តាមគោលការណ៍បច្ចេកទេស និងបានយកមក​ផ្ញើ​នៅ​សាលាខេ​ត្ត​វិញ​ដោយ​សុវត្ថិភាព​។

បេក្ខជនប្រលងនៅមណ្ឌលវិទ្យាល័យ១០មករាឆ្នាំ១៩៧៩ បានលើកឡើងថា ពួក​គាត់​មាន​ការ​ពេញ​ចិត្ដ​ចំពោះការរៀបចំប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដែលធ្វើ​ឱ្យ​ពួក​គាត់​ទទួល​បាន​បទ​ពិសោធន៍មួយល្អប្រចាំជីវិត បើទោះបីការប្រឡង​នេះ​មាន​ការ​រិត​បន្ដឹង​ក៏​ដោយ។​ ពួក​គាត់​ថា ការរិត​បន្ដឹង​នូវ​ការ​ប្រលង​ជា​មោទកភាព​របស់​ពួក​គាត់​តាម​គោលការណ៍​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ អ្នកចេះគឺជាប់។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជនកីឡាខេត្តសៀមរាប ស្តីពី​កិច្ច​ដំណើរ​ការ​សំណេរ​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញថា ក្នុងរយៈពេល២​ថ្ងៃ​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ មានបេក្ខជនអវត្ដមានចំនួន១៤៦នាក់ ក្នុងនោះ​បេក្ខជន​ចំណេះ​ទូទៅ​អវត្ត​មាន​ ២៦​នាក់ និងមានបេក្ខជនស្វ័យរិន និងបំពេញវិជ្ជាអវត្តមាន១២០នាក់ ខណៈដែល​មេ​ប្រយោគ​អវត្ដ​មាន​សរុបចំនួន៩នាក់។

សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​សម័យប្រឡង​៖ ៦ ​វិច្ឆិ​កា ២០២៣​នេះ ​មានបេក្ខជនចូលរួមចំនួន១០.៨១៩នាក់ ចែកជាមណ្ឌលប្រឡងចំនួន ១៦មណ្ឌល និង​៤៤៤​បន្ទប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm