គណបក្សប្រជាធិបតេយ្យអាមេរិក ឈ្នះការបោះឆ្នោតស្ដីពីសិទ្ធិរម្លូតកូន នៅរដ្ឋឃិនថាក់គីនិងរដ្ឋ អូហៃយ៉ូ

2023/11/08 06:34:41 pm        95

គណបក្សរបស់លោក Joe Biden បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏ធំចំនួនពីរកាលពីថ្ងៃអង្គារ ខណៈអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ លោក អែនឌី បេស៊ៀ (Andy Beshear)ត្រូវបានជាប់ឆ្នោតជាថ្មី នៅក្នុងរដ្ឋឃិនថាក់គី (Kentucky) ហើយក្រុមអ្នកបោះឆ្នោតរដ្ឋ អូហៃយ៉ូ (Ohio) បានគាំទ្រវិធានការបោះឆ្នោតដែលបញ្ជាក់ពីសិទ្ធិរម្លូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋនេះ ។

លោក Beshear ទទួលបានអាណត្តិទីពីរនៅក្នុងរដ្ឋធ្លាប់គ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋមួយជាទីដែលអតីតប្រធានាធិបតី លោក Donald Trump បានផ្តួល Biden ចំនួន២៦ ពិន្ទុកាលពីឆ្នាំ ២០២០ ។ សារព័ត៌មាន AP បានព្យាករណ៍ថា លោកBeshear បានយកឈ្នះគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលទើបជាប់ថ្មីៗ គឺ លោកដានីញែលកាម៉េរ៉ុន (Daniel Cameron) ដែលត្រូវបានគាំទ្រដោយលោក Trump ពីរម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទនៅរដ្ឋ Kentucky។ក្រោយមកសេតវិមានបាននិយាយថា លោក Biden បានទូរស័ព្ទទៅលោក Beshear ដើម្បីអបអរសាទរលោកចំពោះជ័យជម្នះរបស់លោក។

ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋ Ohio ជារដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដែល Trump បានឈ្នះចំនួន៨ពិន្ទុក្នុងឆ្នាំ កាលពីឆ្នាំ២០២០ ទំនងជាគាំទ្រយ៉ាងច្រើនលើសលប់ចំពោះវិធានការបោះឆ្នោតដែលបានកំណត់សិទ្ធិក្នុងការរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋនេះ ។

វិធានការបោះឆ្នោតនេះបានធ្វើឡើងបន្ទាប់ពីអភិបាលរដ្ឋ Ohio លោកម៉ៃដេវ៉ាញ (Mike DeWine) បានចុះហត្ថលេខាលើច្បាប់មួយ ដែលគេហៅថា ពង្រាងច្បាប់ដ៏រន្ធត់ចិត្ត ដែលហាមឃាត់ការរម្លូតកូន បន្ទាប់ពីមានផ្ទៃពោះប្រាំមួយសប្តាហ៍ នៅពេលដែលស្ត្រីជាច្រើនមិនទាន់ដឹងថាពួកគេមានផ្ទៃពោះ។

លទ្ធផលនៅក្នុងរដ្ឋ Ohio គឺជាឧទាហរណ៍ចុងក្រោយបំផុតនៃអ្នកបោះឆ្នោតដែលច្រានចោលគោលនយោបាយរំលូតកូនដោយកំហិត បន្ទាប់ពីតុលាការកំពូលកាលពីឆ្នាំមុនបានបដិសេធសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រស្ដីពីសិទ្ធិរម្លូតកូន(Roe vs Wade) ដែលកំណត់សិទ្ធិស្របច្បាប់ចំពោះនីតិវិធីនៅកម្រិតសហព័ន្ធ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm