ស្ដ្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួយ​ធ្វើ​ម្ហូប​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​បា​រ៉ែ​ន​

2021/06/09 02:07:48 pm        1.6 K

​បាល់ទាត់៖ ស្ដ្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​កំពុង​បំពេញ​ការងារ នៅ​សណ្ឋាគារ​មួយនា​ប្រទេស​បា​រ៉ែ​ន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួយ​ធ្វើ​ម្ហូបសម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​កំពុង​បំពេញបេសក​កម្ម​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ពូ​ល C។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​កន្លែង​ស្នាក់​នៅ នៅ​សណ្ឋាគារ​មួយ​កន្លែងនាទី​ក្រុង​ម៉ា​ណា​ម៉ា ប្រទេស​បា​រ៉ែ​ន ក្រុមការងារ​ជម្រើស​ជាតិ​កម្ពុជាបាន​ធ្វើ​ការទាក់ទង​ជាមួយ​សណ្ឋាគារ ដើម្បី​ធ្វើ​ម្ហូបអាហារ​ខ្មែរ​ដោយ​ខ្លួនឯងបន្ថែម​លើ​ម្ហូប​របស់​សណ្ឋាគារ សម្រាប់​កីឡាករ​បរិភោគ​ប្រចាំថ្ងៃ តែ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ខាង​សណ្ឋាគារ​ពុំបាន​អនុញ្ញាត​តាម​សំណូមពរ ​របស់​ក្រុមការងារ​ជម្រើស​ជាតិ​នោះ​ទេ។​ ​ប៉ុន្ដែ​ចៃដន្យ​មាន​បុគ្គលិក​ខ្មែរ​ម្នាក់ដែល​ជា​អ្នក​ខេត្ត​សៀមរាប កំពុង​ធ្វើ​ការងារ​ផ្នែក​ផ្សេង​នៅ​សណ្ឋាគារ​នោះ ហើយ​ស្រប​ពេល​ក្រុមការងារ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​តម្រូវ​ការចាំបាច់​ដូច្នេះខាង​សណ្ឋាគារ​ក៏បាន​អនុញ្ញាត​ឲ្យ​ស្ដ្រី​ជន​ជាតិខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ជួយ​ផ្នែក​ចុងភៅ​ ជាមួយ​ក្រុមការងារ​ចុងភៅ​របស់​សណ្ឋាគារ ដើម្បី​ធ្វើ​ម្ហូប​ខ្មែរ​មួយ​ចំនួនរួមផ្សំ​ជាមួយ​ម្ហូប​របស់​សណ្ឋាគារ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តែម្ដង។​

​ប្រភព​ដដែល​បន្ដ​ថា ការ​រួម​ចំណែក​ធ្វើ​ម្ហូប​ខ្មែរ​ពី​ស្ដ្រី​ជា​បុគ្គលិក​សណ្ឋាគារ​នេះ បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ពុំ​សូវ​ស៊ាំ​នឹង​ម្ហូបអាហារ​បរទេស ខណៈ​ជារឿយៗ​កន្លងមក រាល់ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបំពេញបេសកកម្ម​ក្រៅ​ស្រុក​ម្ដងៗ ក៏​ក្រុមការងារ​តែង​ឆ្លៀត​ធ្វើ​ម្ហូបអាហារ​ខ្មែរ សម្រាប់​កីឡាករ​បរិភោគ​ផង​ដែរ តែ​លើក​នេះ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​ជួប​ការ​លំបាក​ដូច្នេះ។​ ​សូម​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅសល់​ការប្រកួត​បង្គ្រប់​កិច្ច​តែ ១​ប្រកួត​ទៀត​ប៉ុណ្ណោះសម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​បា​រ៉ែ​ន ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែ​មិថុនា​ខាងមុខ ហើយ​ការប្រកួត​នេះ​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        72
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm