Miami Heat យកឈ្នះ LA Lakers ប្រផិតប្រផើយ ១០៨-១០៧ រដូវកាលថ្មីបាល់បោះ NBA

2023/11/08 06:54:00 pm        141

ក្រុមបាល់បោះ Miami Heat បានយកឈ្នះ Los Angeles Lakers ទាំងប្រផិតប្រផើយលទ្ធផល ១០៨-១០៧ នៃប្រកួតទី ៧ ក្របខណ្ឌបាល់បោះ NBA រដូវកាលថ្មី។

កីឡាករ Bam Adebayo ធ្វើបានយ៉ាងល្អសម្រាប់ Miami Heat ដោយ Triple-Double រឺ​ពិន្ទុពីរ​ខ្ទង់សំខាន់ៗ​រួមមានបោះបញ្ចូលកន្ត្រកបាន ២២ ពិន្ទុ ២០ បាល់រីបោន និង ១០ បាល់បញ្ជូន ខណៈ​ដែល Jimmy Butler បោះបានច្រើនជាងគេ ២៨ ពិន្ទុ។

Miami Heat បាននាំមុខដាច់ ១០ពិន្ទុ តែក៏ត្រូវកាត់បន្ថយមកវិញត្រឹម ១ពិន្ទុនៅទីបញ្ចប់បន្ទាប់ពី LeBron James របស់ LA Lakers បោះបាន ៣០ ពិន្ទុម្នាក់ឯង ជាពិសេស ៧ ពិន្ទុនៅ ១ នាទី ១៩ វិនាទីចុងក្រោយ។

លទ្ធផលនេះធ្វើឱ្យ Miami Heat រំកិលឡើងមកលេខ ១១ នៅភាគខាងកើតក្រោយឈ្នះ ៣ ចាញ់ ៤ ខណៈដែល Los Angeles Lakers ឈរលេខ ១០ នៅភាគខាងលិចឈ្នះ ៣ ចាញ់ ៤ ដូចគ្នា។

ងាកមកប្រកួតផ្សេងទៀត Philadelphia បានយកឈ្នះ Washington Wizards ១៤៦-១២៨ ស្របពេលដែល Joel Embiid របស់ Philadelphia បោះបាន ៤៨ ពិន្ទុ ម្នាក់ឯង ១១ បាល់រីបោន ៦ បាល់បញ្ជូន។

នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Philadelphia តាំងពីចាញ់​ថ្ងៃ​បើក​រដូវកាល​ក្រោម​ស្នាដៃ ​Milwaukee Bucks និងឡើងមកឈរលេខ ២ នៅភាគខាងកើតឈ្នះ ៥ ចាញ់ ១ ស្របពេលដែល Washington Wizards ឈរក្រោមគេនៅភាគខាងកើតដូចគ្នាឈ្នះ ១ ចាញ់ ៥។

លទ្ធផលផ្សេងទៀត New York Knicks យកឈ្នះ LA Clippers ដែលមានវត្ត​មាន​កីឡាករ​ចំនូល​ថ្មី ​James Harden ១១១-៩៧។

ចំណែកឯក្រុមការពារតំណែងជើងឯក Denver Nuggets វាយបកពីក្រោយ ២០ ពិន្ទុ​រហូត​យក​ឈ្នះ ​New Orleans Pelicans ១៣៤-១១៦តាមរយៈ Triple-Double របស់ Nikola Jokic រួម​មាន ៣៥ ពិន្ទុ ១៤ បាល់រីបោន និង ១២ បាល់បញ្ជូន៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm