រដ្ឋាភិបាលស្រមោល និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថាកងទ័ពប្រឆាំងដណ្តើមបានទីរួមខេត្តមួយនៅសហភាពមីយ៉ាន់ភាគកណ្តាល ជាទីស្នាក់ការរដ្ឋបាលស្រុក បន្ទាប់ពីការវាយបកមកលើយោធា។

រដ្ឋាភិបាលរួបរួមជាតិដែលមានតែស្រមោល បានសាទរថា ជាជ័យជម្នះដ៏សំខាន់ ទោះបីជាអ្នកវិភាគ បានប្រុងប្រយ័ត្នថាអ្នកប្រយុទ្ធអាចតស៊ូដើម្បីគ្រប់គ្រងក្រុង Kawlin ដែលមានប្រជាជនប្រមាណ២៥.០០០នាក់។
យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រយុទ្ធប្រឆាំងការកើនឡើង អំពើហិង្សា ខណៈកងកម្លាំងបានប្រឆាំង រួមទាំងកងទ័ពជនជាតិភាគតិច ដែលបានបើកការវាយប្រហារថ្មីៗក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីឧត្តមសេនីយ៍ជាច្រើនរូប បានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងរដ្ឋប្រហាកាលពីឆ្នាំ២០២១។

កងទ័ពប្រឆាំង បានវាយប្រហារ យោធានៅក្នុងក្រុង Kawlin កាលពីសប្តាហ៍មុន បានទទួលជ័យជម្នះលើពួកគេកាលពីថ្ងៃចន្ទ និងដណ្តើមយកក្រុងនេះ។
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលរួបរួមជាតិដែលមានតែស្រមោល (NUG) លោក Mahn Winn Khaing Thann បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមវេទិកា X ថាក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងហើយនៅពេលនេះ។ វាជាជ័យជម្នះអស្ចារ្យខ្លាំងណាស់។