យុវជនកម្ពុជា នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនលើកទី៤៧ខាងមុខ

2023/11/08 08:38:30 pm        371

ភ្នំពេញ៖ យុវជនកម្ពុជា ដែលត្រូវបានសម្រេចជ្រើសរើសកាលពីថ្មីៗនេះ នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួប​សម្តែងការគួរសម ជាមួយប្រតិភូយុវជនកម្ពុជា​ដែលដឹកដោយសមាគមនាវាយុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដើម្បីត្រៀមចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន​ លើកទី៤៧ ក្នុងភាព​ជាតំណាងកម្ពុជា ​ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជាជាមួយយុវជន​ក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើតាមលោកស្រី ឡា សុភៈ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ថ្លែងថា ក្នុង​ដំណើររបស់យុវជនកម្ពុជានាពេលខាងមុខ ​នឹងទទួលបានផ្លែផ្កាជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការ​ក្នុងនាមយុវជនកម្ពុជាដ៏មានសមត្ថភាព ហើយថែមទាំងជាឱកាសផ្សព្វផ្សាយ​វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។

លោកស្រី ឡា សុភៈ បានឱ្យដឹងទៀតថា ​ក្នុងស្មារតីនេះដែរ ដើម្បីចូលរួមអភិវឌ្ឍន៍​មូលធនមនុស្ស តាមរយៈក្របខណ្ឌកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន យុវជនកម្ពុជានឹងបន្តចូលរួម​យ៉ាង​សកម្ម និងអស់ពីកម្លាំងកាយចិត្ត ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះ ​សំដៅពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបង្កើនការយល់ដឹងអន្តរវប្បធម៌ និងអភិវឌ្ឍន៍​បញ្ញាញាណ ដើម្បីត្រឡប់មកចូលរួមក្នុងការកសាងប្រទេសជាតិ។

ក្នុងជំនួបខាងនេះ ឯកឧត្តម វង សូត បានសង្ឃឹមយ៉ាងមុតមាំថា អនុសាសន៍ រួមទាំងទស្សនៈ និងឧត្តមគតិក្នុងជំនួបនាពេលនេះជាយុទ្ធសាស្ត្រ ​ដើម្បីជាកម្លាំងចិត្ត និងជាទុនចំណេះដឹង​ដល់​សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ​ជាពិសេសសម្រាប់យុវជនចូលរួមឆ្នាំ២០២៣​នៅ​ប្រទេសជប៉ុន ក្នុងគោលដៅផ្សារភ្ជាប់អ្វីដែលព្រះរាជាណាចក្រកម្ពុជា​ និងយុវជនកម្ពុជាត្រូវធ្វើ ដើម្បីវឌ្ឍនភាពកម្ពុជា និងអ្វីដែលយុវជនកម្ពុជា​ធ្វើបានអាចទាញយកបានពីកម្មវិធីផ្លាស់ប្តូរ​យុវជនថ្នាក់តំបន់ដ៏សំខាន់នេះ ​ដើម្បីចូលរួមក្នុងវឌ្ឍនភាពជាវិជ្ជមានសម្រាប់កម្ពុជា៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm