កីឡាការិនី ស្រួង ភាវី បន្ដឈ្នះពានរង្វាន់ Asian Special Award 2023 លើទឹកដីកូរ៉េ

2023/11/08 08:50:07 pm        464

កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រជម្រើសជាតិ ស្រួង ភាវី បានទទួលពានរង្វាន់ពិសេសអាស៊ី (Asia Special Award 2023) ដែលរៀបចំដោយស្ថាប័ន Asian Model Festival នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយបានចាត់ទុកសមិទ្ធផលនេះ គឺជាកិត្តិយសដ៏ថ្លៃថ្លាមួយទៀត សម្រាប់​ខ្លួន​ក្នុង​នាម​ពលរដ្ឋ​កម្ពុជា លើឆាកអន្ដរជាតិ ។

លោកស្រីបានបញ្ជាក់ថា ខ្លួនត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Asia Special Award 2023 កាល​ពី​ចុងសប្ដាហ៍កន្លងទៅ ហើយលោកស្រី ពិតជារំភើបប្រកបដោយសេចក្ដីសោមនស្សរីករាយ និង​មានមោទនភាពជាខ្លាំង នៅពេលគេហៅថា Cambodia Cambodia តំណាងដោយខ្លួន ឡើង​លើ​វេទិកា ដើម្បីទទួលពានរង្វាន់ដ៏មានអត្ថន័យ និងកិត្តិយសនេះ ។

ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បន្ដទៀតថា រាល់សមិទ្ធផលទាំងប៉ុន្មាន ខ្លួន​បាន​ឧទ្ទិស​រួច​ហើយ គឺដាក់ជារបស់រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងប្រទេសជាតិទាំងមូល ។ ភាវី សង្ឃឹម​ថា រាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រលាញ់ ផ្ដល់តម្លៃ ផ្ដល់​កម្លាំង​ចិត្ត និងលើកស្ទួយដល់ពួកគេ ដែលបាន នឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់លើឆាកអន្ដរជាតិ ។

គួរដឹងថា កាលពីដើមខែតុលាកន្លងទៅ កីឡាការិនីជម្រើសជាតិមានដើមកំណើតពីខេត្តត្បូងឃ្មុំ និង​កំពុងរស់នៅជាមួយស្វាមីជនជាតិកូរ៉េរូបនេះ ក៏ទើប​ទទួល​បាន​កិត្តិយស​ពី​រដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ ដោយក្លាយជាស្ដ្រីខ្មែរតែម្នាក់គត់ ដែលទទួល​បាន​ពាន​រង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន សម្រាប់ការលើកទឹកចិត្តដល់លោកស្រី ស្រួង ភាវី ដែលខិតខំ និងលះបង់ ទាំងក្នុងវិស័យកីឡា និងសកម្មភាពសប្បុរសធម៌នានាផងដែរ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm