ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ការពិគ្រោះ​យោបល់​ជ្រើសរើស​ទីតាំង​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤

2021/04/27 09:59:58 am        29

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី១៩ តុលា ឆ្នាំ​២០២០ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​ការ​ជ្រើសរើស​រើស​ទីតាំង​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៤ ដែលជា​ផ្លូវ​ប្រព័ន្ធ​ផ្លូវថ្នល់​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​ទំនិញ ដែល​ជា​គន្លឹះ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​និង​មុខ​ជំនួញ​បាន​គ្រប់​ប្រភេទ​។

​ជា​លទ្ធផល​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ព្រឹក​មិញ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់​បង្ហើប​ពី​ទីតាំង​ច្បាស់លាស់​ណាមួយ​ដើម្បី​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​នេះ​នៅឡើយ​ទេ ដោយ​ក្រសួង​គ្រាន់តែ​បញ្ជាក់ថា ផ្លូវ​ថ្មី​នេះ នឹង​សាងសង់​បន្ទាប់ពី​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ បញ្ចប់​។

​កន្លងមក ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​លើកឡើងថា ចំពោះ​ទីតាំង​នៃ​ការស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤​នេះ នឹងមិន​បញ្ចេញ​ជា​សាធារណៈ​នោះទេ ព្រោះ​បារម្ភ​ពី​ការកើនឡើង​នៃ​តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នោះ​។

​ ​យ៉ាងណាក៏ដោយ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤​នេះ នឹងមាន​វិសាលភាព​ធំ​ជាង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​មុនៗ ចំណែក​ទំហំ​ថវិកា​ស្ថាបនា​ក៏​នឹង​ចំណាយ​ច្រើនជាង​មុន​ផងដែរ​។​

​ជុំវិញ​ការពិភាក្សា​ពិគ្រោះ​យោបល់​នៅ​ទីស្ដីការក្រសួង​នា​ព្រឹក​មិញ មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​ចំនួន​៨​ស្ថាប័ន ព្រមទាំង​មាន​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​អន្តរជាតិ​ចូលរួម​ប្រមាណ​១០ ក្រុមហ៊ុន​ផងដែរ​។

​ ​គួរ​ជម្រាប​ជូន​ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ចំនួន ២​ខ្សែ​ហើយ​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់ ចំណែក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​កំពុង​ស្ថាបនា​មិនទាន់​រួចរាល់​នៅ ហើយ​ផ្លូវ​នេះ​នឹង​បញ្ចប់​ការស្ថាបនា​នា​ឆ្នាំ​២០២២​ខាងមុខ​៕ ​អត្ថ​ប​ទ៖ ជាតា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm