មេដឹកនាំប៉ាឡេស្ទីន និយាយថា «សង្រ្គាមគួរតែបញ្ឈប់ឥឡូវនេះ»

2023/11/08 10:25:18 pm        62

ប៉ាឡេស្ទីន ៖ មេដឹកនាំនៃអាជ្ញាធរប៉ាឡេស្ទីននិយាយថា បណ្ដាមេដឹកនាំអន្តរជាតិត្រូវតែអំពាវនាវជាបន្ទាន់ដល់អ៊ីស្រាអែលឲ្យបញ្ឈប់នូវអ្វី ដែលលោកហៅថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់លោក។ នេះជាការលើកឡើងរបស់លោក Mohammad Shtayyeh នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ NHK កាលពីថ្ងៃចន្ទ (ទី៦ ខែវិច្ឆិកា)។

លោក Shtayyeh បានពណ៌នាពីការវាយប្រហាររបស់អ៊ីស្រាអែលថាជាការរំលោភច្បាប់អន្តរជាតិ។ ហើយលោកបានបន្ថែមថា «ជនជាតិអាមេរិកកំពុងអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌ តែយើងគិតថា នោះមិនទាន់គ្រប់គ្រាន់ទេ» ដោយបានសង្កត់ធ្ងន់ថា «សង្រ្គាមគួរតែបញ្ឈប់ភ្លាមឥឡូវនេះ»។

លោក Shtayyeh បានប្រាប់ថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា គឺជា«មហន្តរាយដ៏ធ្ងន់ធ្ងរ» ជាមួយនឹងអ្វី ដែលលោកបានពិពណ៌នាថាជា «ការសម្លាប់ជាប្រព័ន្ធ» ដែលបានកើតឡើង។ លោកក៏បានបញ្ជាក់ទៀតដែរថា «អ្នករបួសមិនអាចចូលមន្ទីរពេទ្យបាន ហើយមន្ទីរពេទ្យក៏គ្មានថ្នាំ សម្រាប់ព្យាបាលដែរ»។

មេដឹកនាំរូបនេះ បានលើកឡើងថា តំបន់ហ្កាហ្សាត្រូវការឡានដឹកទំនិញចំនួន ៥០០គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីទ្រទ្រង់ជីវិតរបស់ប្រជាជន និងដើម្បីផ្តល់ទីជម្រក និងទឹកបរិភោគ។

សូមបញ្ជាក់ថា រយៈពេល ១ខែ បានកន្លងផុតទៅហើយ ចាប់តាំងពីការប៉ះទង្គិចគ្នា បានចាប់ផ្តើមកើតឡើង រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ តំបន់និគមជនប៉ាឡេស្ទីននៅតែបែងចែក រវាងអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់វេសប៊ែង និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm