លោក ស៊ី អំពាវនាវឲ្យអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតឲ្យកាន់តែប្រសើរ ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់ប្រទេស

2023/11/08 10:33:07 pm        75

ចិន ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បានអំពាវនាវឲ្យអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតឲ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ នៅលើពិភពលោក អំឡុងពេលលោកថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលសន្និសីទអ៊ិនធឺណិតពិភពលោក ឆ្នាំ២០២៣ (WIC) នៅទីក្រុង Wuzhen តាមរយៈវីដេអូអនឡាញ។

លោក ស៊ី បានថ្លែងថា ចក្ខុវិស័យនៃការរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលលោកបានស្នើឡើងនៅឯ WIC លើកទី២ ក្នុងឆ្នាំ២០១៥ ត្រូវបានទទួលស្គាល់ជាអន្តរជាតិយ៉ាងទូលំទូលាយ និងការឆ្លើយតបជាវិជ្ជមាន។

លោកប្រធានាធិបតីចិនរូបនេះ បាននិយាយថា ចក្ខុវិស័យឆ្លើយតបនឹងបញ្ហានានានៃសម័យកាលរបស់យើង ដែលទាក់ទងនឹងការដោះស្រាយឱនភាពនៃការអភិវឌ្ឍ ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងអរិយធម៌នានា។

ជាមួយគ្នានេះ លោក ស៊ី បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរឲ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ក្នុងវិស័យអ៊ីនធឺណិតទៅកាន់ដំណាក់កាលថ្មីមួយ។

លើសពីនេះទៀត ដោយអំពាវនាវឲ្យមានការកសាងប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសន្តិភាព និងសុវត្ថិភាពជាងមុនបន្ថែមទៀតនោះ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការគោរពអធិបតេយ្យអ៊ីនធឺណិត និងវិធីគ្រប់គ្រងអ៊ីនធឺណិតរបស់ប្រទេសនីមួយៗ ហើយនិងតម្រូវការ ដើម្បីប្រឆាំងនឹងការស្វែងរកអនុត្តរភាព ការប្រឈមមុខដាក់គ្នា និងការប្រកួតប្រជែងអាវុធ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm