ខេត្តកណ្តាល​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា​តទៅ

2021/06/09 10:03:38 pm        276

កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ប្រកាស​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​នៅ​ទូទាំង​ខេត្ត ចាប់ពី​ថ្ងៃទី​១០​ ខែមិថុនា ​ស្អែក​នេះ​តទៅ ។ សម្រាប់​ការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ គេ​សង្កេតឃើញថា ​អាជ្ញាធរ​នៅតាម​ឃុំ​សង្កាត់​ទូទាំង​ខេត្តកណ្តាល បាន​នឹង​កំពុង​មមាញឹក ចុះ​ចែក​លិខិត​ ឬ​ប័ណ្ណ​អញ្ជើញ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ទៅតាម​ពេលវេលា ​និង​ទីតាំង​ដែល​បាន​កំណត់​ទៅតាម​ការណែនាំ​ពី​ក្រុម​ពេទ្យ​ចាក់​វ៉ាក់សាំង​។

បើតាម​លោក យ៉ាវ ឡេង ចៅសង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងថា ​មកដល់​ថ្ងៃនេះ​សង្កាត់​កំពង់​សំណាញ់ ​ក៏​ដូច​ឃុំ​សង្កាត់​នានា​ទៀត ​នៅ​ទូទាំង​ខេត្តកណ្តាល ​គឺ​បាន​និងកំពុង​ចុះ​ចែក​លិខិត​អញ្ជើញ​ពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​មកចាក់​វ៉ាក់សាំង​នៅ​ថ្ងៃស្អែក​នេះ​រួចហើយ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះដែរ អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ទីតាំង​ចាក់​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង ក៏​ជិត​រួចរាល់​ដែរ ។

លោក យ៉ាវ ឡេង បន្តថា សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នេះ​គឺ​យើង​បានរៀបចំ​តាម​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ចៀសវាង​ការ​ប្រជ្រៀត​គ្នា ​ត្រូវ​រ​ក្សា​គ​ន្លាត​ត្រឹមត្រូវ ហើយ​សម្រាប់​ការចាក់​នេះ ​គឺ​យើង​ចាក់​ជូន​ចំពោះ​ពលរដ្ឋ​ណា​ដែល​មាន​លិខិត ​ឬ​ប័ណ្ណ​អញ្ជើញ​នៅក្នុង​ដៃ​តែប៉ុណ្ណោះ ​ហើយ​សម្រាប់​ពលរដ្ឋ​មិន​ទាន់មាន​ប័ណ្ណ​អញ្ជើញ​ ឬ​មិនទាន់​ដល់​ថ្ងៃ​ណាត់​ គឺ​ត្រូវ​រង់ចាំ​ចាក់​នៅពេល​ក្រោយ​។

ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល​ បាន​ថ្លែង​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នេះ ​គឺ​យើង​គ្រោង​នឹង​បើក​ការ​ចាក់​ទៅ​មនុស្ស​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ដែលមាន​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកណ្តាល ​និង​បណ្តា​ក​ម្មករ ក​ម្មការិនី​រោងចក្រ​នៅ​ខេត្តកណ្តាល ​ហើយ​ក​ម្មករ​ក​ម្មការិនី​មកពី​បណ្តា​ខេត្ត​រាជធានី​នានា ​មក​ធ្វើ​ការងារ​នៅក្នុង​ខេត្តកណ្តាល​ ក៏​អាច​អញ្ជើញ​ទៅ​ចាក់​បានដែរ ​តែ​ត្រូវ​មាន​លិខិត ឬ​ប័ណ្ណ​អញ្ជើញ​ពី​អាជ្ញាធរ​។

ឯកឧត្តម បន្តថា កាលពីមុន​យើង​មាន​គំរោង​ចាក់​តែ​នៅក្នុង​ក្រុង​តាខ្មៅ​មួយ​ទេ ​ប៉ុន្តែ​ដោយសារ​មុននេះ ​យើង​ទទួល​ដំណឹង​ថា​ ខេត្តកណ្តាល​ ទទួលបាន​វ៉ាក់សាំង​ច្រើន​លើសលប់​ពី​ស​ម្តេច​តេ​ជោ ទើប​នៅថ្ងៃនេះ​យើង​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល ​រៀបចំ​មណ្ឌល​ចាក់​ជាច្រើន​ ដោយ​ក្នុង​១​ស្រុក​ក្រុង​ត្រូវ​រៀបចំ​មណ្ឌល​ចាក់​ប្រមាណ​៨​ទៅ​១០​កន្លែង ​ហើយ​ការចាក់​នេះ​នៅ​ថ្ងៃ​ដំបូង​អាច​មាន​ភាពរអាក់​រអួល​បន្តិច​។

បន្ថែម​ពីនេះ បើតាម​ការបញ្ជា​ក់​រប​ស់ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​ដែរ​ថា ៖ នៅពេលនេះ​ ខេត្តកណ្តាល ​បាន​ត្រៀម​រួចរាល់​ហើយ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខេត្តកណ្តាល​ទ្រង់ទ្រាយ​ធំ​នេះ​ សម្រាប់​ការ​ចាក់​នេះ​ ក្រៅពី​ចាក់​នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក ខេត្ត​ក៏បាន​រៀបចំ​អោយ​មាន​ការ​ចាក់​នៅតាម​សាលារៀន និង​វត្ត​អា​រ៉ា​ម​តាម​ក្រុង​ស្រុក​ឃុំ​សង្កាត់​នានា​ទូទាំង​ខេត្តកណ្តាល​ ដែល​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​អញ្ជើញ ​ខណៈ​ការ​ចាក់​យើង​រៀបចំ​ក្រុមគ្រូពេទ្យ​ចំនួន ៧០០​នាក់ ​ស្មើនឹង ៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​ គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន ១៨០០ នាក់​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់​រ​ហ័​ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​៕


​អត្ថបទ សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm