
អ៊ីស្រាអែល នៅថ្ងៃពុធនេះបានបញ្ចេញនូវអ្វីដែលខ្លួននិយាយថាជាវីដេអូ បង្ហាញពីប្រតិបត្តិការនៅសមុទ្ររបស់កងទ័ពជើងទឹកខ្លួន នៅឆ្នេសមុទ្រតំបន់ហ្កាហ្សា ខណៈខ្លួនធ្វើការក្នុងប្រតិបត្តិការពេញលេញជាមួយកងកម្លាំងកំពុងធ្វើប្រតិបត្តិការលើដីគោក។
វីដេអូ បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់កាលពីពេលមុនថា Twitter ដាក់ចំណងជើងថា« កងទ័ពជើងទឹករបស់យើង បានវាយបកយ៉ាងជោគជ័យលើភេរវជនជាច្រើន និងគោលដៅភេរជន នៅក្នុងតំបន់ហ្កាហ្សា»។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិ បាននិយាយថា យោធាប្រទេសអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការចូលទៅជ្រៅក្នុងទីក្រុងតំបន់ហ្កាហ្សា ជាទីតាំងលាក់ខ្លួនរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ហើយ ប្រទេសអ៊ីស្រាអែលគ្មានបំណងគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនៅប៉ាឡេស្ទីននៅពេលសង្គ្រាមចប់នោះទេ។
លោក Gallant បាននិយាយថា គ្មានចំណាប់អារម្មណ៍ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡានោះទេ និងបានព្រមានមេដឹកនាំរបស់ក្រុមនេះ លោក Hassan Nasrallah ថា លោកនឹងសាងកំហុសប្រសិនបើវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល។