សិប្បកម្មវេចខ្ចប់ និងកែច្នៃចំណីអាហារកំពុងបង្កើនការផលិតរុញចូលទីផ្សារ

2023/11/09 12:31:31 am        50

ភ្នំពេញ៖ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក កំពុងបង្កើនការផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារសម្រាប់រុញចូលទីផ្សារ ដោយគិតគូរដល់បញ្ហាសុវត្ថិភាព និងស្តង់ដារអនាម័យជាចម្បងដើម្បីធានាដល់ការហូបចុករបស់ប្រជាពលរដ្ឋ និងដើម្បីប្រកួតប្រជែង ផលិតផលលើទីផ្សារ។

សិប្បករដែលជាអ្នកផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក បានលើកឡើងក្នុងកិច្ច​សម្ភាសន៍ក្នុងពិរព័ណ៍​ផលិតផល នៃសិក្ខាសាលាផ្សព្វផ្សាយ ​និងការចងក្រងសមាជិកចលនា ភូមិ១ផលិតផល១ ​នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ​ជុំវិញការកែច្នៃ និងវេចខ្ចប់នេះ បច្ចុប្បន្នសហគ្រាស និងសិប្បកម្មជាច្រើន បានកំពុងយកចិត្តទុកដាក់ក្នុងវេចខ្ចប់ ជាពិសេសការ​បង្កើនខ្សែច្រវ៉ាក់ផលិត ​កម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការទីផ្សារ ​ខណៈដែលពួកគាត់ឃើញថា ប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុក។

សិប្បករទាំងនោះលើកឡើងស្រដៀងគ្នាថា ពួកគាត់បានគិតគូរ និងយកចិត្តទុកដាក់យ៉ាង ខ្លាំង លើ​បញ្ហាសុវត្ថិភាពចំណីអាហារ ​និងស្តង់ដារគុណភាពអនាម័យ ជាពិសេស គឺផលិតផលចំណី​អាហារនេះឯង ​ដើម្បីធានាដល់អ្នកហូបចុករបស់ប្រជាពលរដ្ឋ, និងជាកត្តាចាំបាច់សម្រាប់ការ​ធ្វើអាជីវកម្ម ​ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងថា ​បច្ចុប្បន្នគណៈកម្មាធិការជាតិបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយ​លើកកម្ពស់តាមរយៈការធ្វើពិរព័ណផលិតផលជាបន្តបន្ទាប់ ​និងការចង់ក្រងរវាងអ្នកលក់ និង​អ្នកទិញ ដើម្បីផ្តល់នូវការទំនាក់ទំនងជំរុញការធ្វើពាណិជ្ជកម្មឲ្យកាន់តែងាយស្រួល។

សូមបញ្ជាក់ថា កម្ពុជាបានអនុម័តយកស្តង់ដារ មានចំនួនជាង ​១ ពាន់ស្តង់ដាររួចហើយ បច្ចុប្បន្ន​ក្រុមប្រឹក្សាស្តង់ដារជាតិ បានកំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗ​បន្ថែមទៀត សម្រាប់​ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស​ ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងក្នុងនោះ​ស្តង់ដារ​ផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារ​វេចខ្ចប់​ជាមុនចំនួនជាប់ ៤០០ ស្តង់ដារបានកំពុងដាក់​ឲ្យប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm