ក្រសួងការបរទេសចិន៖ កិច្ចពិភាក្សា រវាងមេដឹកនាំចិន និងអូស្ត្រាលី «ទទួលបានលទ្ធផលជាផ្លែផ្កា»

2023/11/09 12:55:48 am        77

ក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា កិច្ចពិភាក្សា រវាងមេដឹកនាំនៃប្រទេសចិន និងអូស្ត្រាលី គឺ «ប្រកបដោយភាពទូលំទូលាយ ស៊ីជម្រៅ មិត្តភាព និងផ្លែផ្កា»។

នៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអូស្ត្រាលី ដើម្បីប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក ហើយស្វែងរកមូលដ្ឋានរួម ខណៈដែលបន្តរក្សាភាពខុសគ្នា»។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃចន្ទ (ទី៦ វិច្ឆិកា) និងនាយករដ្ឋមន្ត្រីលោក Li Qiang នៅថ្ងៃអង្គារ (ទី៧ វិច្ឆិកា) ដោយចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារបស់មេដឹកនាំប្រចាំឆ្នាំ ដែលលោក Albanese បាននិយាយថា នឹងបន្តនៅពេលដែលទំនាក់ទំនង រវាងប្រទេសដៃគូពាណិជ្ជកម្មទាំង២ ត្រូវបានធ្វើឲ្យមានលំនឹង។

គួរបញ្ជាក់ដែរថា លោក Albanese គឺជាមេដឹកនាំអូស្ត្រាលីដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ក្នុងរយៈពេល ៧ឆ្នាំ បន្ទាប់ពីជម្លោះការទូត បានធ្វើឲ្យមានការផ្អាកកិច្ចប្រជុំប្រចាំឆ្នាំ រវាងមេដឹកនាំប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm