ខែមិថុនា​ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​ទឹកភ្លៀង​ច្រើនជាង​ឆ្នាំមុន កសិករ​កំពុង​ចាប់ផ្តើម​បន្ត​បង្កបង្កើនផល​

2021/06/09 10:16:50 pm        34

កំពង់ឆ្នាំង ៖ គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា នេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​របប​ទឹកភ្លៀង​ច្រើនជាង​ដើមខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​រយៈពេល​២​សប្តាហ៍​នេះ ​ទឹកភ្លៀង​បាន​បង្អុរ​មកជា​បន្តបន្ទាប់​ ធ្វើឱ្យ​ប្រជាកសិករ​ទាំងអស់​​ ចាប់ផ្តើម​បង្ក បង្កើន​ផល​នៅ​ស្ទើរ​​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត ​ដើម្បី​ធ្វើស្រែ​ឱ្យទាន់​ដើមរដូវ​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ របប​ទឹកភ្លៀង​ទទួលបាន​ចំនួន​៦៩,២៩​ម​ម ​បូក​យោង​ពី​ដើមរដូវ​ សរុប​ជា​មធ្យម​បាន​ចំនួន​៣៣៥,៩២​ម​ម ​ប្រៀបធៀប ​ជាមួយ​ឆ្នាំ​២០២០ ​មាន​កម្រិត​ច្រើនជាង​ចំនួន​៦១,៦៧​ម​ម​។ ​ដោយសារ​ស្ថានភាព​ទឹកភ្លៀង​បាន​អំណោយផល ប្រជា កសិករ កំពុងតែ​ខំប្រឹង​ប្រែង​ក្នុងការ​បង្កបង្កើនផល នាំឱ្យ​សាប​រួច ចំនួន​៣២២​ហិកតា​ ផ្ទៃដី​ដាំ​ដុះ (​ព្រោះ​)​ បាន​ចំនួន​ជាង​១០​ម៉ឺន​ហិកតា ​ស្មើនឹង​៨៩% លើ​ផែនការ​១២​ម៉ឺន​២០០០​ហិកតា​។

ចំណែក​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម អនុវត្តបាន​ជាង​៤​ពាន់​ហិកតា ស្មើនឹង​៧,៩៧% លើ​ផែនការ ៧៨០០​ហិកតា​ រួមមាន ពោត ស ដំឡូងជ្វា បន្លែ​គ្រប់មុខ ដំឡូងឈើ ​សណ្តែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ ឪឡឹក និង សណ្តែកដី​។​ ចំពោះ​តម្លៃ​ស្រូវ​ក្នុង​សប្តាហ៍​នេះ​ គឺ​ស្រូវ​ស្ងួត ជា​មធ្យម​១១០០​រៀល​ ក្នុង​១​គីឡូក្រាម មានតម្លៃ​ខ្ពស់​ជាង ឆ្នាំ​២០២០ ​ចំនួន​៥០​រៀល​ ក្នុង​១​គីឡូក្រាម ស្រូវ​ក្រអូប តម្លៃ​១៣០០​រៀល ក្នុង​១​គីឡូក្រាម ខ្ពស់​ជាង​ឆ្នាំ​២០២០ ចំនួន ១០​រៀល ក្នុង​១​គីឡូក្រាម​។

នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​នេះ ពុំ​មាន​សត្វ​គោក្របី​ឈឺ​ធ្ងន់ធ្ងរ​នោះទេ​ ដោយ​បច្ចុប្បន្ន ខាង​មន្ត្រី​បសុពេទ្យ​កំពុងជួយ​ពិនិត្យ​គ្រប់​ទីកន្លែង​ផងដែរ​។

ទោះបី​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​ស្ថិតក្នុង​បរិបទ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក៏ពិតមែន តែ​ប្រជា​កសិករ ​កំពុង​សស្រាក់សស្រាំ​ខិតខំ​បង្កបង្កើនផល​នៅ​គ្រប់​ទីកន្លែង​។ ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក​ កំពុង​ត្រៀម​ចុះ ​ជួយ​ប្រជាពលរដ្ឋ​ណា ​ដែល​ជួប​នូវ​ការ​ខ្វះខាត​ទឹក នៅ​គ្រប់​ទីកន្លែង ​តាម​គោលការណ៍ ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី ឡើយ​៕

​អត្ថបទ​៖ ហុង វាស្នា



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm