ប្រមុខការពារជាតិ រំលេចស្នាដៃ និងសមិទ្ធផលកងទ័ព ក្នុងការចូលរួមថែរក្សាសន្តិភាព និងបូរណភាពទឹកដី

2023/11/09 05:35:13 pm        289

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងចំ​ថ្ងៃ​ខួបទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)ផងនោះ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលេច និងវាយ​តម្លៃ​ខ្ពស់នូវស្នាដៃ និងសមិទ្ធរបស់កងទ័ពដែលបានចូលរួមថែរក្សាការពារសុខសន្តិភាព ឯករាជ្យ​អធិបតេយ្យ បូរណភាពទឹកដី និងកិច្ចការមនុស្សធម៌ និងសង្គម​ជា​ច្រើន​ទៀត​ជា​មួយ​រាជរដ្ឋាភិបាល។

តាមរយៈសារជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសខួបទី៧០ នៃ ការ​បង្កើតកងទ័ព នាយឧត្តមឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តម «សូម​សម្តែង​នូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែល​កង​យោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននា​ពេលកន្លង​មក​ទៅ​ក្នុង​កិច្ច​ការពារ​សន្តិភាព ឯករាជ្យអធិបតេយ្យ បូរភាពទឹកដីយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹង​ខឿន​ការពារ​ជាតិរ​បស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជន​បាន​រស់​នៅ​ដោយ​សុខដុមរមនា​លើ​ទឹក​ដី​របស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ជាមួយនឹងស្នាដៃសមិទ្ធផលលេចធ្លោ សម្រេច​បាន​ខាងលើ កងយោធពលខេមរភូមិន្ទបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្រ្ត ខ្សែ​ព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការបង្កើត និង​អភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្រ្តយោធានៅតាមព្រំដែន សំដៅលើក​កម្ពស់​ការ​ពង្រឹង​យុទ្ធសាស្រ្ត​ការពារ​ព្រំដែន​យូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និង​កសាង​ព្រំដែនជាតំបន់សន្តិភាព មិត្ត ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំង​ប្រែ​ក្លាយ​អតីត​សមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍ជាដើម។

តាមរយៈសារលិខិតជូនពរនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចផងដែរថា កងយោធពល ខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា សន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការ​អភិវឌ្ឍសេដ្ឋកិច្ច -សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការ​បោស​សម្អាត​មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងការ​ជួយ​សង្រ្គោះ​ប្រជាជន​ពេល​កើត​មាន​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺ​ឆ្លងរាតត្បាត និងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និង​ច្បាប់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និង​លើក​កម្ពស់​ការ​ចូល​រួម​ក្នុង​បេសសកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តា​ប្រទេស​ដែល​កំពុង​មាន​វិបត្តិនៅទ្វីបអាហ្វ្រិក និងតំពន់មជ្ឈមបូព៌ា, ការទប់ស្កាត់ការរីករាលដាល នូវកូវីដ១៩ និង​ស្នាដៃជាច្រើនទៀត។

 យ៉ាង​ណាក៏ដោយនៅក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតកងទ័ពនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមប្រសិទ្ធពរជ័យជូនចំពោះនាយទាហាន នាយ​ទាហានរង និងពលទាហានទាំងអស់នៅគ្រប់ទីកន្លែង មានសុខភាពល្អ និងបន្ត​ទទួល​បា​ន​ជោគ​ជ័យ​គ្រប់ភារកិច្ច ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm