កីឡា​ការិនី​ស្លូ​វេ​នី Tamara Zidansek ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Grand Slam លើកដំបូង​

2021/06/09 10:42:49 pm        105

​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​ស្លូ​វេ​នី Tamara Zidansek បាន​ឈានឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Grand Slam លើកដំបូង​ ក្រោយ​យកឈ្នះ​កីឡា​ការិនី​អេ​ស្ប៉ា​ញ Paula Badosa នៅ French Open​។​

​​Tamara Zidansek មាន​លំដាប់ថ្នាក់​ពិភពលោក​លេខ ៨៥ មិន​ធ្លាប់​មាន​ប្រវត្តិ​ឆ្លង​ផុត​ពី​ជុំ​ទី​២ ឡើយ​នៅ Grand Slam​។​ ​ទើបតែ​ឆ្នាំ២០២១ នៅ French Open នេះ កីឡា​ការិនី​វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​យកឈ្នះ Paula Badosa ក្នុងលទ្ធផល ២សិត​ទល់នឹង ១ ពិន្ទុ ៧-៥, ៤-៦ និង ៨-៦​។ ​បញ្ជាក់​ថា កីឡា​ការិនី​ទាំងពីរ Tamara Zidansek និង Paula Badosa ឡើង​មក​ដល់​វគ្គ ៨នាក់​ចុង​ក្រោយនេះជា​លើកដំបូង​ដូចគ្នា ​បន្ទាប់ពី​កីឡា​ការិនី​កំពូល​ទាំង ១០ ធ្លាក់​អស់ហើយ​ត្រឹម​សប្ដាហ៍​ដំបូង​។ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Zidansek នឹង​បន្ត​ជួប​ជាមួយ​កីឡា​ការិនី​រុស្ស៊ី Anastasia Pavlyuchenkova ដែល​បាន​យក​ឈ្នះ​កីឡា​ការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina​។

​​កីឡា​ការិនី​រុស្ស៊ី Pavlyuchenkova ក៏​​ជា​លើកដំបូង​ដែរ​ ដែល​បាន​ឈានឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Grand Slam បន្ទាប់ពី​ជ័យជំនះ​លើ​កីឡា​ការិនី​លេខ ២២ ពិភពលោក​តានតឹង ៦-៧(២-៧), ៦-២ និង ៩-៧​។ ​វគ្គ ៨​នាក់​ចុងក្រោយ​ផ្សេង ២​គូ​ទៀត​ត្រូវ​ប្រកួត​ថ្ងៃនេះ​ រួមមាន​អ្នកការពារ​តំណែង​ជើងឯក Iga Swiatek ត្រូវ​ជួប​ជាមួយ​កីឡា​ការិនី​ក្រិ​ក Maria Sakkari និង​កីឡា​ការិនី​វ័យក្មេង​អាមេរិក Coco Gauff ជួប​កីឡា​ការិនី​ឆេ​ក Barbora Krejcikova៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm