សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កងយោធពលខេមរភូមិន្ទប្តូរផ្តាច់​ឥតងាករេការពាររដ្ឋធម្មនុញ និងព្រះមហាក្សត្រ

2023/11/09 06:06:16 pm        343

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអះអាងថា នាយទាហាន និង​ពលទាហាន​ទាំងអស់ នៃ​កង​យោធពលខេមរភូមិន្ទ​នឹង​បន្ត​ប្ដូរ​ផ្ដាច់​ដោយ​ឥត​ងាក​រេ​ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម បូជាសាច់ស្រស់ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពារ​រដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលផ្អែកលើរដ្ឋធម្មនុញ្ញ និង​លទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្សជាដើម។

ថ្លែងទៅកាន់អង្គមិទ្ទិញរំលឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទនៅមុខព្រះបរ មរាជវាំង ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «នាយទាហាន និង​ពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទនឹងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម​បូជាសាច់​ស្រស់​ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា កងយោធពល​ខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឲ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជា​ច្រើន​ក្នុងនាមជាវីរៈកុលបុត្រខ្មែរ ដែលត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​ជា​កម្លាំង​ដែល​មាន​វិន័យ​មាន​មនសិការ​វិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ។

យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលនឹងមិនអាច បំភ្លេច​បាននូវការធ្វើពលីកម្មយ៉ាងធំធេងរបស់នាយនគរបាល និងពល​នគរបាល នៃ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីការពារជាតិមាតុភូមិ សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស សណ្តាប់ធ្នាប់ សង្គម ហើយតែងតែផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ក្នុង​នាម​ជា​កង​កម្លាំង​ដែល​ស្ថិតនៅជិត និងជាប់ប្រជាជន និងទទួលបានសេចក្តីស្រលាញ់ពីប្រជាជន។ សម្តេចក៏បានថ្លែងកោតសរសើរ និងអគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួម យ៉ាង​សកម្មក្នុងការទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm