សម្ដេចធិបតី៖ ឯករាជ្យ និងសន្ដិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

2023/11/09 06:15:00 pm        556

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុងឱកាស​ពិធី​ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា​២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទថា ឯករាជ្យ និងសន្ដិភាព ពុំ​មែន​កើតឡើងដោយឯកឯងនោះទេ ទាំងការទទួលបានឯករាជ្យ និងសន្ដិភាព សុទ្ធតែ​កើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។

ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាថ្លែងថា ក្នុងនាមជាកុលបុត្យខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និង​ប្រជាជន​ខ្មែរទាំងមូល ទាំងអស់គ្នា បានប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ដង្ហែតាម​ស្ថាម​ព្រះហត្ថ​ប្រវត្តិសាស្រ្ត និងគំរូវីរភាពរបស់ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង​រួមគ្នា​ជា​ធ្លុងមួយ ក្រោយមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពូនជ្រុំ ថែរក្សា និង​ការពារ​ឱ្យ​បាន​ស្ថិត​ស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្ដិភាព ការអភិវឌ្ឍន៍ និងអាទិភាព​ជា​និរន្ត នៃ​ជាតិ​ខ្មែរ។

សម្ដេចធិបតីបញ្ជាក់ថា «ឯករាជ្យ និងសន្ដិភាព ពុំមែនកើតឡើងដោយឯកឯងនោះទេ ទាំងការ​ទទួល​បាន​ឯករាជ្យ និងសន្ដិភាព សុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួច​ផ្ដើម​ដោយ​ខ្មែរ​ខ្លួន​ឯងក្នុងន័យនេះ»។

ទន្ទឹមនឹងខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នាយទាហាន និងពលទាហាន​គ្រប់​រូប​នៃ​កង​យោធ​ពលខេរ​ភូមិន្ទ និងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុងការធ្វើពលី0កម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី​ការពារ​ទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការងារ​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេច​ធិបតី​ថ្លែង​ថា កងយោធពលខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឱ្យ​បាន​ល្បីរន្ទឺ​ពាស​ពេញ​ពិភពលោក តាមរយៈ​ការ​ចូលរួម​ជា​កម្លាំង នៃ​សន្ដិភាព​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​នាម​ជាវីរកុលបុត្រ​ខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យ មាន មនសិកា វិជ្ជាជីវៈខ្ពស់ និងសេចក្ដីថ្លៃថ្នូ។

សម្ដេចធិបតីថ្លែងថា ប្រជារាស្រ្ដខ្មែរ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ពលិកម្ម​ដ៏​ធំធេង​របស់​នាយ​នគរបាល និងពលនគរបាលនៃអគ្គស្នងការនគរបាលជាតិ ដែលបាន​ចូលរួ​ម​យ៉ាង​សកម្ម​នូវ​ក្នុង​កិច្ច​ការពារ​ជាតិ មាតុភូមិ សន្ដិសុខផ្ទៃក្នុងប្រទេស និងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយតែង​តែ​ផ្ដល់​ភាព​កក់​ក្ដៅជូនប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត ជាប់ជាមួយនឹងប្រជាជន និង​ទទួល​បាន​នូវសេចក្ដីស្រឡាញ់ពីប្រជាជន។

លើសពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជារាស្រ្ដ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ការ​ចូល​រួម​ចំណែក​យ៉ាងធំធេង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm