គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ស្នើ​ពលរដ្ឋមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ដើម្បី​បង្កើន​ភាព​ស៊ាំ​ប្រឆាំង​កូ​វីដ​-១៩

2021/06/09 04:24:56 pm        1.1 K

​ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត សាយ រិទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ដែល​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់ដូ​ស​ទី​២ ប្រចាំ​នៅ​ក្នុង​សាលា​បឋមសិក្សាបាក់​ទូក តាមរយៈ​បណ្តាញ​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្នើ​ដល់​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន​ភាពស៊ាំ ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩​។​

លោក​វេជ្ជបណ្ឌិត សាយ រិ​ទី្ធ បន្តថា បច្ចុប្បន្ន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី កំពុង​ឈរជើង​នៅក្នុង​ខណ្ឌ​៧​មករា ដើម្បី​ចូលរួម​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជំហាន​ទី​២ ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​០៨ រហូតដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ នៅ​តាម​គោលដៅ​ចំនួន​៣ នៃ​ខណ្ឌ​៧​មករា តាម​តារាង​បែងចែក រួមមាន​៖ សាលាបឋមសិក្សា​បាក់​ទូក បែង​ចែង​ជា​២​មណ្ឌល និង​សាលាបឋមសិក្សា​សំពៅ​មាស និង​ដូ​ស​ទី​២។

តាងនាម​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ពិត​ជា​មាន​មោទនភាព​ជាខ្លាំង បាន​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ឲ្យ​ទាន់ពេលវេលា​។​

​​ទន្ទឹមគ្នា​នោះដែរ ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ ចាស់ជរា យុវជន រស់នៅក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ បានលើកឡើង​ស្រដៀង​គ្នា​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នា​ថ្ងៃនេះ ពិត​ជា​មាន​សារសំខាន់​ណាស់ សម្រាប់​ខ្លួន​របស់គាត់ គ្រួសារ និង​សង្គមជាតិ តែ​ការចាក់​វ៉ាក់សាំង​នេះ វា​ក៏បាន​ជួយ​ការពារ​សុ​វ​តិ្ថ​ភាព​បាន​មួយ​កម្រិត ប៉ុន្តែ​មិន​អាច​កាត់ផ្តាច់​ពី​ការការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ​១៩ តាមរយៈ​៣​កុំ ៣​ការពារ​បាន​នោះទេ​។​

​​បើ​តាម​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​ទៀតថា ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដោយផ្ទាល់​ពី​ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី និង​ដោយ​ទទួល​បានការ​ឧទ្ទេសនាម​ពី​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​១២៥៨​នាក់ ត្រៀម​ចាក់​វ៉ាក់សាំង និង​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ ជនបរទេស ឲ្យ​បាន​ចំនួន​ច្រើន តប​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ និង​ជនបរទេស គឺ​មិន​គិត​ថ្លៃ​នោះទេ​៕ អត្ថបទ៖ រដ្ឋា​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm