ព្រះករុណា ព្រះមហាក្សត្រ៖ ៩ វិច្ឆិកា ១៩៥៣ កម្ពុជាឈរស្មើបារាំង ក្នុងឋានៈជារដ្ឋឯករាជ្យ​ពេញលេញ

2023/11/09 06:26:15 pm        587

ភ្នំពេញ៖ មានព្រះរាជបន្ទួលតាមរយៈព្រះរាជសុន្ទរកថា ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបាន​មាន​ព្រះរាជ​បន្ទូល​រម្លឹកឱ្យដឹងថា នៅក្នុងការទាមទារឯករាជ្យសម្រាប់ជាតិពីបារាំង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ព្រះអង្គ បានប្រមូលកម្លាំងសាមគ្គីខ្មែរ ពីគ្រប់​តំបន់​ទាំងអស់ ដើម្បីបង្កើតជាចលនាតស៊ូ។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្ដេជ្ញាថា ព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញជាដាច់ខាត ប្រសិនបើ​ព្រះអង្គ​មិន​បាន​ទទួល ឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកឱ្យដឹងបន្ថែមថា ក្រោយកម្ពុជា​ទទួល​បាន​ឯករាជ្យភាពនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ បានធ្វើឱ្យកម្ពុជាឈរស្មើមុខស្មើមាត់នឹងប្រទេសបារាំង ក្នុង​ឋានៈ​ជា​ប្រទេស ដែលមានឯករាជ្យជាតិពេញបរិបូរ។

បារាំងបានដាក់កម្ពុជាឱ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ១៨៦៣ ក្រោយមកបារាំងបានកែប្រែសន្ធិសញ្ញាអាណាព្យាបាល ដោយដកសិទ្ធិពីកម្ពុជាជាច្រើន។ សន្ធិសញ្ញា​ថ្មីនេះ ត្រូវអ្នកសិក្សាស្រាវជ្រាវជាច្រើនយល់ឃើញថា ជាការដាក់​អាណានិគម​បារាំង​លើ​កម្ពុជា។

តាមរយៈការរួបរួមកម្លាំងជាមួយខ្មែរអ្នកតស៊ូជាច្រើន ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ កម្ពុជាត្រូវបានបារាំងប្រគល់ឯករាជ្យភាពជូនពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        68
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm