ឯកឧត្តម ប៉ែន បូណា៖ ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាព លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធានាស្ថិរភាពសង្គម និងការអភិវឌ្ឍន៍

2023/11/09 07:01:30 pm        461

ថ្ងៃទី៩ វិច្ឆិកា ២០២៣ គឺជាខួបអនុស្សាវរីយលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ ក្នុង​មហា​ទិវា​ប្រកប​ដោយមោទនភាពជាតិនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ប្រជាពលរដ្ឋ​ខ្មែរសូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបាន​បំពេញ​ព្រះរាជបូនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម ដើម្បី​ទាមទារ​ឯករាជ្យ​ជាតិ​ពី​បារាំង​ដោយ​សន្តិវិធី និងបានកសាង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ស្គាល់​ភាព​រុង​រឿង​មួយ​ក្នុង​ប្រវត្តិសាស្ត្រស​ម័យទំ​នើបដែលខ្មែរចងចាំមិនភ្លេច»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរក៏សូម​គោរព​ដឹង​គុណ​ដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្នះនិងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម នោះ​គឺ​សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និង​បាន​នាំ​មក​នូវ​​សន្តិភាព​ពេញ​លេញ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ នៃ​ការ​អភិវឌ្ឍន៍​ឱ្យ​កម្ពុជា​រីក​ចម្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំចុងក្រោយ»។

ឯកឧត្តម ប៉ែន បូណា ក៏បានទាញការកត់សម្គាល់​ផងដែរថា «ស្នាព្រះហស្ថ និង​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ព្រះបរមរតនកោដ្ឋ និង​សម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់​បំផុត​ដោយ​មេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់ នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាព​សង្គម និងការអភិវឌ្ឍន៍ ឱ្យស្ថិតស្ថេរជា​ដរាបត​ទៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​អង្គ​ព្រះមហា​ក្សត្រ​ជាទី​គោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មាន​អានុភាព​អ្វី​មក​រារាំង​បានឡើយ»​៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm