អាជ្ញាធរ​ខេត្តតាកែវ​ កំពុងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​បន្ថែម​ទៀត​

2021/06/09 11:52:47 pm        341

​តាកែវ៖ អាជ្ញាធរ​ខេត្តតាកែវ កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ខណៈ​អភិបាល​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ឱ្យ​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩​ពី​សហគមន៍ ទៅ​រោង ចក្រ និង​ពី​រោងចក្រ​ទៅ​សហគមន៍​។

​ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណ:កម្មការ​ប្រយុទ្ធប្រឆាំងកូ​វីដ​-១៩ ខេត្តតាកែវ នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពង្រឹង​ការងារ​បង្ការ និង​ទប់ស្កាត់​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​បណ្ដា​រោងចក្រ​ពាក់ព័ន្ធ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប កាលពី​ម្សិលមិញ បាន​លើកឡើងថា ការយកចិត្តទុកដាក់ និង​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ ពិសេស​កម្មករ កម្ម​ការី​នី ពី​ជំងឺ​កូ​វីដ​១៩ វា​ទាមទារ​ឱ្យមាន​ការសហការ គ្នា អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​នានា របស់​អាជ្ញាធរ​ឱ្យបាន​ត្រឹម​ត្រូវជា ទីបំផុត​។ ត្រូវ​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ក្រើនរំលឹក និង​ដាស់តឿន​អំពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ នៅតាម​រោងចក្រ សហគមន៍ និង​ក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់​ទៀតថា បណ្ដា​រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ ពង្រឹង និង​ត្រូវតែ​គិតពី​សុខភាព​របស់​កម្មករ​និយោជិត ក្នុង​រោងចក្រ​របស់ខ្លួន ដើម្បី​ចៀស​ឆ្ងាយ​ការឆ្លងរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​កើតមានឡើង នៅក្នុង​កន្លែងធ្វើការ ជាពិសេស គឺ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ទប់ស្កាត់​ឱ្យខាងតែបាន​ការចម្លង​ពី​រោងចក្រ ទៅ​សហគមន៍ ឬ​ពី​សហគមន៍​ទៅក្នុង​រោង​ក្រ​។

ដោយឡែក កម្មករ កម្មការិនី ត្រូវតែ​ថែរក្សា​សុខភាព​ខ្លួនឯង​ផងដែរ ដោយ​ធ្វើយ៉ាងណា កុំឱ្យ​កើតមាន​ជំងឺ​នេះ ព្រោះថា ជំងឺ​នេះ ងាយ​ឆ្លង​ខ្លាំង​បំផុត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ទៅដល់​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ ភ្លេច​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អនុវត្ត​វិធាន​៣​កុំ និង​៣​ការពារ ឱ្យបាន​ត្រឹមត្រូវ ពោល គឺ​ការ​ការពារ​ខ្លួនឯង​មិនឱ្យ​ឆ្លង​កូ​វីដ​១៩ ដូចជា​ការពារ​សហគមន៍ កន្លែងធ្វើការ មិនឱ្យ​មាន​កូ​វីដ ១៩​ដូច្នេះ​ដែរ​៕ ​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm