លោកបណ្ឌិត គិន ភា អំពាវនាវឱ្យយុវជនងាកមកចាប់អារម្មណ៍​លើជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ

2023/11/09 08:10:18 pm        494

អ្នកវិភាគសង្គមលោកបណ្ឌិត គិន ភា លើកឡើងថា យុវជនជំនាន់ថ្មី​គួរ​តែងាក​មក​ចាប់​អារម្មណ៍​លើ​ការ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិ​មួយ​ដែល​ធ្វើ​ឱ្យ​យុវជន​មាន​ជំនាញ និងបំណិនច្បាស់លាស់។

ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ដល់យុវជនក្រីក្រ និងងាយរងគ្រោះ និងនិយាយ​ដោយ​ឡែក​ដល់​ពលរដ្ឋ​ទូទៅ​ដែល​ចង់​រៀន​ជំនាញបច្ចេកទេស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹង​ទៅ​ប្រកាស​បើក​ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់លោកបណ្ឌិតរូបនេះ ការមកទទួលយកវគ្គបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​គឺ​ជា​កម្មវិធីមួយសំខាន់ណាស់សម្រាប់យុវជន ពីព្រោះវាធ្វើឱ្យពួកគេមានចំណេះជំនាញ បំណិន និង​អាជីព​ច្បាស់លាស់មួយ ដែលអាចឆ្លើយតបទៅតាមការវិវត្តន៍នៃទំនើបកម្មការងារនាពេលអនាគត ។

លោកថា៖ «បងប្អូនកូនក្មួយយុវជន គួរតែមក​ចាប់​យក​ឱកាស​មាស​ដែល​រដ្ឋាភិបាល​នឹង​បើក​ជា​ផ្លូវការនូ​វ​ការ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលខាងមុខនេះ ដើម្បីឱ្យខ្លួន​ឯង​មាន​ជំនាញ​មួយ​ពិតប្រាកដ ហើយអាចប្រកបរបរកស៊ី និងធ្វើការតាមជំនាញនៅតាមក្រុមហ៊ុនឯកជន »។

លោកបណ្ឌិតពន្យល់ថា កម្មវិធីថ្នាក់ជាតិស្តីពីវគ្កបណ្តុះបណ្តាលបច្ចេកទេស និង​ជំនាញ​វិជ្ជាជីវៈ​ គឺ​ជា​កម្មវិធីមួយល្អណាស់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ ពីព្រោះ​តាម​ការ​សិក្សា​កន្លង​មក​នៅ​កម្ពុជាមានការខ្វះខាតនូវកម្លាំងជំនាញច្រើន ។

លោកថា៖​«ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញ​វិជ្ជាជីវៈ​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​យុវជន​កម្ពុជា ។ ជាពិសេសនោះ​ជាយុទ្ធ​សាស្រ្ត​មួយ​ដែល​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ពី​ខា​ង​ក្រៅ​ព្រទេសធំៗផ​ងដែរ » ។

លោកអំពាវនាវឱ្យយុវជន ជាពិសេសប្អូនៗក្មួយៗ​ដែលទើប​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទោះ​បីជាប់ ឬធ្លាក់ក្តី សូមងាកមកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់​រាជរដ្ឋាភិបាលកម្ពុជាដាក់​ចេញ​នេះ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm