បេក្ខជនរបស់គណបក្សសាធារណរដ្ឋបង្ហាញការខកចិត្ត ដោយសារចាញ់ការបោះឆ្នោត នៅឯការជជែកដេញដោលលើកទី៣

2023/11/09 10:12:55 pm        185

ដោយចង់ស្វែងរកការរារាំងដំណើររបស់លោក Donald Trump ឆ្ពោះទៅកាន់ការទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បេក្ខជនចំនួន ៥រូប បានចូលរួមក្នុងការជជែកដេញដោលលើកទី៣ របស់ពួកគេ កាលពីថ្ងៃពុធ (៨ ខែវិច្ឆិកា) នៅទីក្រុង Miami រដ្ឋ Florida ជាកន្លែង ដែលពួកគេ បានបង្ហាញការខកចិត្តរបស់ខ្លួន ដោយសារចាញ់ឆ្នោតយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) ក្រោមដៃរបស់គណបក្សប្រជាធិបតេយ្យ។

ដោយទម្លាក់កំហុសទៅលើលោក Trump បេក្ខជន ១រូប គឺលោក Ron DeSantis បាននិយាយថា៖ «គាត់បាននិយាយថា គណបក្សសាធារណរដ្ឋនឹងហត់នឿយ ជាមួយនឹងការទទួលបានជ័យជម្នះ។ តែយើងបានឃើញកាលពីយប់មិញហើយ ខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងបរាជ័យរបស់គណបក្សសាធារណរដ្ឋ»។

អតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley បាននិយាយថា គាត់គឺជាមនុស្សដ៏ត្រឹមត្រូវ សម្រាប់ការងារនៅពេលគាត់ធ្វើជាប្រធានាធិបតី ប៉ុន្តែពេលវេលារបស់គាត់បានកន្លងផុតទៅហើយ។ បន្ទាប់មកលោកស្រីបានវាយប្រហារទៅអតីតប្រធានាធិបតី ជុំវិញការបន្ទន់ឥរិយាបទគាំទ្ររបស់លោក សម្រាប់ប្រទេសអ៊ុយក្រែន ដោយនិយាយថា លោកបាន«ចុះញ៉ម»។

ក្នុងកម្មវិធីជជែកដេញដោលនេះ ឃើញថា បេក្ខជនម្នាក់ទៀត គឺសហគ្រិន លោក Vivek Ramaswamy បានវាយប្រហារទាំងលោកស្រី Haley និងលោក DeSantis។ លោក Ramaswamy និង Haley បានដេញដោលគ្នាយ៉ាងក្តៅគគុកអំពីថា តើសហរដ្ឋអាមេរិកគួរតែបន្តផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ឬយ៉ាងណា។ ដោយលើកពីហេតុផល ដែលលោក Ramaswamy ប្រឆាំងនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន លោកស្រី Haley បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping កំពុងមានការស្រេកឃ្លានយ៉ាងខ្លាំងចង់ឲ្យនរណាម្នាក់ ដូចលោក Ramaswamy ក្លាយជាប្រធានាធិបតី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        171
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        211
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm