សិស្ស​សាលារៀន​សុវណ្ណ​ភូមិ ចំនួន​៣០​ទីតាំង ចូលរួម​ប្រកួតប្រជែង «​អំ​ណាន​» ពី​ចម្ងាយ​ប្រចាំ​ឆ្នាំ​២០២១

2021/06/10 12:27:45 am        369

​ភ្នំពេញ៖ សិស្សានុសិស្ស នៃ​សាលារៀន​សុវណ្ណ​ភូមិ នៅ​តាម​រាជធានី​-​ខេត្ត ចំនួន​៣០​ទីតាំង​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ចូលរួម​ប្រកួតប្រជែង «​អំណាន​» ពី​ចម្ងាយ​ប្រចាំឆ្នាំ​២០២១ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្អូនៗ​បង្ហាញ​ពី​សមត្ថភាព​ក្រៅពី​ការសិក្សា​តាម​កម្មវិធីសិក្សា​គោល បង្កើត​វប្បធម៌​ស្វ័យ​សិក្សា និង​បណ្ដុះ​បំណិន និង​ទម្លាប់​អាន​ឲ្យ​សិស្ស​ស្រលាញ់​ចូលចិត្ត​ការសិក្សា​ពេញ​មួយ​ជីវិត​។​

​បើ​តាម​លោក ម៉ោញ សុផាត ប្រធានការិយាល័យ​សិក្សាធិការ​ចំណេះ​ទួទៅ​ខ្មែរ នៃ​សាលារៀន​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រកួត​នេះ មាន​បេក្ខជន​ចូលរួម​ចំនួន​៩០​រូប អាយុ​ចាប់ពី​៦​ឆ្នាំ រហូតដល់​៨​ឆ្នាំ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣ ហើយ​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​២​ដំណាក់កាល ទម្រាំ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​។ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះដែរ បេក្ខជន​ដែល​ត្រូវ​ចូលរួម​ក្នុង​មួយ​កម្រិត​ថ្នាក់ មាន​ ០៩​នាក់ ក្នុង​នោះ​ ត្រូវ​ជ្រើស​រើសយក​ចំនួន​០៥​នាក់ ពី​លេខ​១ ដល់​លេខ​៥ ជា​ម្ចាស់​ជយលាភី​។​

​​លោក ម៉ោញ សុផាត បានបញ្ជាក់​ទៀតថា ឆ្លងកាត់​ពី​ការចាប់ផ្តើម រហូតមកដល់​ពេលនេះ សាលារៀន​សុវណ្ណ​ភូមិ មានបទពិសោធន៍​ពេញលេញ ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព​ទោះជា​រៀន និង​បង្រៀន​ពី​ចម្ងាយ​ក៏ដោយ ក៏​ស្ថានភាព​ដូច​ក្នុង​សាលារៀន​ផ្ទាល់​ផងដែរ ទាំង​ម៉ោង​ចេញ ម៉ោង​ចូល និង​មុខវិជ្ជា​ដែល​ត្រូវ​រៀន ជាពិសេស​ការ​ប្រលង​ផ្សេងៗ និង​ការពង្រឹង​វត្តមាន គឺជា​រឿង​ចាំបាច់​បំផុត​ដែល​សាលា​ត្រូវ​អនុវត្ត​។

ក្រៅពីនោះ ​សាលារៀន​សុវណ្ណ​ភូមិ បានធ្វើ​ទំនើបកម្ម​បន្ថែមទៀត សម្រាប់​ការរៀន និង​បង្រៀន​ពី​ចម្ងាយ​តាមរយៈ App របស់​សាលារៀន​សុវណ្ណ​ភូមិ ដែល​រៀបចំ​ថ្នាក់រៀន​បែប​ឌីជីថល មាន​សម្ភារ និង​ឯកសារ​សម្បូរ​បែប ជំនួយ​ដល់​ការ​រៀន និង​បង្រៀនងាយស្រួល​សម្រាប់​គ្រូ និង​សិស្ស ក្នុងការ​ទាញ​យក​ឯក​សារ​ជំនួយ​ផ្សេងៗ ជាពិសេស​អ្នកអាណាព្យាបាល​ងាយស្រួល​ក្នុងការ​តាមដាន​ការសិក្សា និង​វត្តមាន​របស់​បុត្រ​ធីតា​។​

​សូម​បញ្ជាក់​ផងដែរ​ថា អាហារូបករណ៍​ដែល​ផ្តល់ជូន​សម្រាប់​បេក្ខជន​ជាប់​ជយលាភី រួមមាន​៖

.​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​អាហារូបករណ៍ ១០០% មេដាយមាស និង​សម្ភារ​សិក្សា​

.​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​អាហារូបករណ៍ ៩០% មេដាយប្រាក់ និង​សម្ភារ​សិក្សា​

.​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​អាហារូបករណ៍ ៨០% មេដាយសំរិទ្ធ និង​សម្ភារ​សិក្សា​

.​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​អាហារូបករណ៍ ៧០% សម្ភារ​សិក្សា​

.​ចំណាត់ថ្នាក់​លេខ​៥ ទទួលបាន​អាហារូបករណ៍ ៦០% សម្ភារ​សិក្សា​

​ការ​ផ្តល់​អាហារូបករណ៍​ជូន​នេះ គឺ​សម្រាប់​ ១​ឆ្នាំ​សិក្សា​ពេញ សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២​ខាងមុខនេះ​៕ ​អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm