អ៊ីរ៉ង់បង្កើនទំនាក់ទំនងជាមួយអាស៊ីកណ្តាល ខណៈលោកប្រធានាធិបតី Raisi ធ្វើដំណើរទៅកាន់តាជីគីស្ថាន និងអ៊ូសបេកគីស្ថាន

2023/11/10 01:34:32 am        53

កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ដែលស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅអាស៊ីកណ្តាល ត្រូវបានស្វាគមន៍នៅទីក្រុង Dushanbe ដោយសមភាគីតាជីគីស្ថានរបស់លោកគឺលោក Emomali Rakhmon ។ 

 លោក Rakhmon បានកោតសរសើរការអភិវឌ្ឍន៍ប្រកបដោយវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសបងប្អូនទាំង ២ ស្របពេលដែលលោក Raisi បាននិយាយថា លោកពេញចិត្តនឹងធ្វើដំណើរមកកាន់រដ្ឋធានីរបស់តាជីគីស្ថានមួយនេះ ជាលើកទី ២ ។ លោកបានបង្ហាញក្តីសង្ឃឹមផងដែរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ហើយនិងពិភាក្សាលើសារៈសំខាន់នៃបញ្ហាក្នុងតំបន់ទាំងសម្រាប់ទីក្រុងតេអេរ៉ង់ និងទីក្រុង Dushanbe ។ 

 ថ្លែងក្រោយជំនួប លោក Raisi និយាយថា អ៊ីរ៉ង់ និងតាជីគីស្ថាន ច្រើនជាងប្រទេសដទៃទៀតដែលខ្វាយខ្វល់ពីប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងអនាគតរបស់ពួកគេ ។ 

 មេដឹកនាំទាំង ២និយាយថា ពួកគេបានចែករំលែកទស្សនៈរួមលើស្ថានភាពនៅតំបន់ហ្គាហ្សា ។ លោក Raisi បានចាត់ទុកជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ថាជាបញ្ហាសម្រាប់ពិភពលោកទាំងមូល និងមនុស្សជាតិទាំងអស់ ។ លោកបានអំពាវនាវឲ្យមានការបញ្ចប់ជាបន្ទាន់ការបិទច្រកនៅតំបន់ហ្គាហ្សាស្រ្ទីប ហើយនិងចែកចាយជំនួយជាបន្ទាន់សម្រាប់ជនឡេស្ទីន ។ 

 ក្រោយដំណើរទស្សនកិច្ចនៅទីក្រុង Dushanbe លោក Raisi នឹងបន្តដំណើរទៅកាន់ទីក្រុង Tashkent របស់ប្រទេសអ៊ូសបេកគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច(ECO)៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm