ការផ្ទុះគ្រាប់បានកើតមាននៅជិតមន្ទីរពេទ្យធំរបស់ទីក្រុងហ្គាហ្សា ខណៈដែលសាកសព និងមនុស្សនៅច្រកចូលមន្ទីរពេទ្យ

2023/11/10 01:48:04 am        93

ហ្កាហ្សា ៖ នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សបានជួបជុំគ្នានៅមន្ទីរពេទ្យធំ Al-Shifa របស់ទីក្រុងហ្គាហ្សា ជាកន្លែងដែលថង់ច្រកសាកសពដាក់លើដីក្រោមជម្រកបណ្តោះអាសន្ន ខណៈដែលសំណុំផ្សែងហុយចេញពីការផ្ទុះគ្រាប់នៅក្បែរនោះ ត្រូវបានគេមើលឃើញនៅលើមេឃ ។ 

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហ្គាហ្សា ដែលជាតំបន់កាន់កាប់របស់ក្រុមជីវពលហាម៉ាស់នៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប បាននិយាយថា រថក្រោះអ៊ីស្រាអែល បានឈរជើងនៅជុំវិញទីក្រុង ។  

ពួកគេនិយាយថា កងកម្លាំងអ៊ីស្រាអែល កំពុងរំកិលចូលកាន់តែជិតមន្ទីរពេទ្យ ២កន្លែង ជាកន្លែងដែលជនប៉ាឡេស្ទីនជម្លៀសខ្លួនរាប់ពាន់នាក់ កំពុងស្វែងរកទីជម្រក ។ 

ចំនួនមនុស្សជម្លៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មកពីចំណោមពលរដ្ឋ ២,៣លាននាក់នៅក្នុងតំបន់ហ្គាហ្សា បានប្រមូលផ្តុំគ្នារួចទៅហើយនៅតាមសាលារៀន មន្ទីរពេទ្យ និងទីតាំងផ្សេងទៀត នៅតំបន់ភាគខាងត្បូង ស្របពេលដែលពួកគេស្វែងរកការព្យាបាល និងទីសុវត្ថិភាពពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បន្តស្នាក់នៅតំបន់ភាគខាងជើង ដែលរួមទាំងនៅមន្ទីរពេទ្យ Al-Shifa ផងដែរ ។ 

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរលើតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ពេលក្រុមខ្មាន់កាំភ្លើងរបស់ពួកគេ បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ។ 

ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សា ១០.៥៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធម្សិលមិញ ក្នុងនោះប្រហែល ៤០ភាគរយគឺជាកុមារ ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        21
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        11
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm