អុីស្រាអែល ៖ សំឡេងផ្ទុះអាវុធបានបន្លឺឡើងនៅលើផ្លូវក្នុងទីក្រុង Jenin នាថ្ងៃព្រហស្បតិ៍ ពេលដែលយោធាអ៊ីស្រាអែល វាយឆ្មក់ទីក្រុងរបស់តំបន់កាន់កាប់វ៉េសប៊ែងមួយនេះ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៧នាក់ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ។
ពួកគេបន្តថា ជនប៉ាឡេស្ទីន ១៣នាក់បន្ថែមទៀត បានរងរបួស អំឡុងការវាយឆ្មក់នេះ ។
យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបានបើកការវាយឆ្មក់ប្រឆាំងអំពើភេរវកម្មនៅទីក្រុង Jenin ប៉ុន្តែពួកគេពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
ការវាយឆ្មក់នេះ បានចាប់ផ្តើមនៅពេលព្រឹក ចូលទៅក្នុងទីក្រុង និងជំរំជនភៀសខ្លួន ។
នៅថ្ងៃដដែលនោះដែរ យោងធាអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួនមួយកន្លែងស្ថិតនៅជិតទីក្រុង Ramallah ផងដែរ ។
ជម្លោះបានផ្ទុះឡើង អំឡុងការវាយឆ្មក់នោះ ពេលដែលជនប៉ាឡេស្ទីន បានចោលដុំថ្មលើកងកម្លាំងអ៊ីស្រាអែល ស្របពេលដែលពួកគេបានឆ្លើយតបវិញជាមួយនឹងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ៕

