ប្រមុខ​រាជរដ្ឋាភិបាល ​សម្រេច​ផ្ដល់​ថវិកា​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​វិធាន​ការបិទ​ខ្ទប់​នៅ​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ​

2021/06/09 06:02:08 pm        394

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្ដល់​សាច់ប្រាក់​ទៅដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​កើតចេញពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​ក្នុង​សារលិខិត​ចេញ​នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ចាប់ផ្ដើម​ផ្ដល់​សាច់ប្រាក់​នៅក្រោម​«​កម្មវិធី​ជំនួយ​សង្គម​ជា​សា​ច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ឱ្យដឹងទៀតថា សាច់ប្រាក់​ឧបត្ថម្ភ​នេះ នឹង​ចាប់ផ្ដើម​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ និង​គ្រួសារ​មាន​ជីវភាព​លំបាក ដែល​កើតចេញពី​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ​។​

​បើតាម​សារលិខិត​ដដែល​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ផ្ដល់​ថវិកា​ដល់​ក្រុមកម្មករ និង​និយោជិត​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូ​ផងដែរ ដែល​រង​ផលប៉ះពាល់​ដោយសារ​វិធាន​ការបិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​ទាំង​៣​នេះ​ផងដែរ​។​

​ចំណែកឯ​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឬ​បាត់បង់​សមាជិកគ្រួសារ​ដោយ​ជំងឺ​កូ​វីដ​-១៩​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នឹង​ទទួលបាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផងដែរ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm