លោក ណេតានយ៉ាហ៊ូ៖ អ៊ីស្រាអែលមិនស្វែងរកការគ្រប់គ្រងតំបន់ហ្កាហ្សាទេ ប៉ុន្តែត្រូវការកម្លាំងគួរឱ្យទុកចិត្ត

2023/11/10 05:29:23 pm        181

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកមិនស្វែងរកការដណ្តើមកាន់កាប់ ឬគ្រប់គ្រងតំបន់ ហ្កាហ្សានោះទេ បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសបញ្ចប់ទៅនោះ ប៉ុន្តែ កម្លាំងដ៏គួរឱ្យទុកចិត្ត នឹងត្រូវការដើម្បីចូលទៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ក្នុងករណីចាំបាច់ ដើម្បីការពារការងើបឡើងនៃការគំរាមកំហែងរបស់ពួកសកម្មប្រយុទ្ធ។

ការអត្ថាធិប្បាយរបស់លោក Netanyahu នៅសប្តាហ៍នេះ ដែលបង្ហាញថា អ៊ីស្រាអែលនឹងទទួលខុសត្រូវចំពោះសន្តិសុខតំបន់ហ្កាហ្សាដោយមិនកំណត់ ត្រូវបានច្រានចោលពីសំណាក់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។

ក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ខ្លួននឹងប្រឆាំងចំពោះការគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមរបស់អ៊ីស្រាអែល ជាទីដែលអ៊ីស្រាអែលបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកកម្ទេចរបបគ្រប់គ្រងក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយលុកឆ្លងព្រំដែនចូលក្នុងសហគមន៍នានារបស់អ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ក្នុងការវាយប្រហារដែលអ៊ីស្រាអែលនិយាយថាបានសម្លាប់មនុស្ស ១.៤០០នាក់ ។

ថ្លែងទៅកាន់ទូរទស្សន៍ Fox News របស់ទូរទស្សន៍អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បាននិយាយថា យើងមិនស្វែងរកការដណ្តើមយកតំបន់ ហ្កាហ្សា ទេ យើងមិនស្វែងរកការកាន់កាប់លើតំបន់ហ្កាហ្សានោះឡើយ ហើយយើងក៏មិនស្វែងរកការគ្រប់គ្រង ហ្កាហ្សាដែរ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះ បាននិយាយថា ចាំបាច់ត្រូវមានរដ្ឋាភិបាលស៊ីវិលុមួយលេចរូបរាងឡើងនៅក្នុងតំបន់ ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែលនឹងធ្វើឱ្យប្រាកដថា ការវាយប្រហារដូចថ្ងៃទី ៧ ខែតុលា មិនកើតឡើងទៀតឡើយ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        19
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm