ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់

2023/11/10 05:48:22 pm        264

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសបើកសម្ពោធពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២២៣ជាផ្លូវការ ដោយរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ៣ ម៉ឺននាក់ ខណៈមានការងារប្រមាណជាង ២ ម៉ឺនកន្លែងក្នុងពិព័រណ៍ការងារនេះ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិព័រណ៍ការងារ ​និងផលិតភាពជាតិនេះ ធ្វើឡើង​មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ​ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ។ ពិព័រណ៍នេះមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ គ្រឹះស្ថាន និងស្ថាប័ន នឹងមានការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ​២ ម៉ឺនកន្លែង។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា គោលបំណងសំខាន់ៗ​នៃការការៀបចំពិព័រណ៍ការងារនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព​ក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយងាយ​ស្រួលរវាងអ្នកស្វែងរកការងារ និយោជកអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលនិងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន​ទីផ្សារការងារបន្តជជំរុញលើកកម្ពស់ការយល់ដឹង​ស្តីពី​ការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលានានាក្នុងពិព័រណ៍​នេះផងដែរ។

សូមជម្រាបថា ក្នុងពិព័រណ៍ការងារថ្នាក់ជាតិនេះ ក៏នឹងមានរួមបញ្ចូលសិក្ខាសាលាស្តីពីផលិតភាព​ថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង ​និងបំផុសគំនិតទាក់ទងនឹង ​ផលិតភាព តាមរយៈការចែករំលែក​ចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ​ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយ ​លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបង្កើន​ផលិតភាពការងារ និងបង្ហាញ​ពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន​ និងប្រទេសកំពុងអភិវឌ្ឍន៍​មួយចំនួន ប្រើប្រាស់​ដើម្បីគ្រប់គ្រងការងារ ​និងខ្សែសង្វាក់ផលិតកម្ម​ ជាពិសេសបំផុសស្មារតី និង ពង្រីកប្រសិទ្ធភាពការ​ងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm