ក្រុមហ៊ុន SpaceX បានបង្ហោះយានអវកាស Dragon ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ អាហារ បរិក្ខារ និងផ្នែកនៃប្រព័ន្ធបញ្ជូនបន្ត ទំនាក់ទំនងឡាស៊ែរ។

អង្គភាពបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្មលើកទី ២៩ របស់ក្រុមហ៊ុន បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ Florida ។
យោងតាមអង្គការ NASA បានឲ្យដឹងថា បេសកកម្មនេះ នឹងផ្តល់ការពិសោធន៍រលកបរិយាកាស ដើម្បីសិក្សារលកទំនាញបរិយាកាស និងការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែររួមបញ្ចូលគ្នារបស់អង្គការ NASA មានម៉ូដឹមអ្នកប្រើប្រាស់គន្លងផែនដីទាប និងស្ថានីយឧបករណ៍បន្ថែមកម្លាំង ក្នុងគោលបំណងសាកល្បងទំនាក់ទំនងឡាស៊ែរអត្រាទិន្នន័យខ្ពស់ពីស្ថានីយអវកាស មកផែនដី។

ប្រព័ន្ធនេះ រួមជាមួយការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ ត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ មានពីររបៀបដំបូងរបស់អង្គការ NASA ។
នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា បេសកកម្ម SpaceX CRS-29 ត្រូវបានគេរំពឹងថានឹងចូលចតនៅស្ថានីយអវកាសអន្តរជាតិ។