សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ទៅអភិបាលរាជធានី-ខេត្ត ឲ្យ​ផ្អាក​ការ​បោះ​ឆ្នោត​សាក​ល្បង​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ ​នៃ​មេរោគ​កូវីដ-១៩

2021/06/09 09:47:26 pm        208

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាទៅអភិបាលរាជធានី ខេត្ត ​ឱ្យ​ផ្អាក​ការ​បោះ​ឆ្នោត​សាក​ល្បង ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែ​មិថុនា ដោយសារ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បាន​ចេញ​បញ្ជាបែបនេះ នៅ​ក្នុង​សារជា​សំឡេង ដែលសម្ដេច​បាន​ផ្ញើតាមប្រព័ន្ធបញ្ជូនសំឡេង​តេឡេក្រាមនៅល្ងាចថ្ងៃនេះ។

សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​បទបញ្ជា​ជូនទៅ​ឯកឧត្ដម លោកជំទាវ ដែលជា​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ សូមកុំ​ប្រមូល​ប្រជាជន​មក​ធ្វើការ​បណ្ដុះបណ្ដាល​រៀនសូត្រ​សម្រាប់​ការបោះឆ្នោត​សាកល្បង​នេះ ចាប់ពី​ពេលវេលា​នេះ​តទៅ ព្រោះ​ខ្ញុំ​បានដឹងថា នៅ​ថ្ងៃស្អែក​នេះ នឹងមាន​ការហ្វឹកហាត់​នៅ​ខេត្ត​មួយចំនួន​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្តថា​៖ «​ដូច្នេះ ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ចេញ​បទបញ្ជា​នេះ​ដើម្បី​ទប់ស្កាត់​ការប្រមូល​ប្រជាជន ដើម្បី​នឹង​មក​ហ្វឹកហាត់​ប្រើប្រាស់​ប៊ិច ឬក៏​របៀប​ណាមួយ​នោះ​ក្នុងការ​បោះឆ្នោត​សាកល្បង​ដែល​គ្មាន​ការចាំបាច់​ទាល់តែសោះ​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ផងដែរ​ថា សម្ដេច​នឹង​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ឱ្យ​លុបចោល​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​សម្រាប់​ឈានទៅ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយនេះ​៕ អត្ថបទ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm