អ្នកជំនាញព្រមានថា សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចបណ្ដាលឲ្យមានវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប

2023/11/10 07:16:50 pm        176

អ្នកវិភាគមួយរូបបានព្រមានថា សង្គ្រាមនៅតំបន់ហ្កាហ្សាអាចបង្កឱ្យមានរលកថ្មីនៃការធ្វើអន្តោប្រវេសន៍ទៅកាន់តំបន់អឺរ៉ុប លុះត្រាតែអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន និងការបង្ខំឱ្យបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីផ្ទះសម្បែងរបស់ពួកគេ។

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវីយែនប្រទេសអូទ្រីសលោក Hossam Shaker បានប្រាប់សារព័ត៌មាន Middle East Eye ថាការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាអាចបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើនទៅកាន់អឺរ៉ុប ដែលអាចមានចំនួន យ៉ាងច្រើន ដូចកាលពីឆ្នាំ២០១៥ នៅពេលដែលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ជិតមួយលាននាក់បានមកដល់ច្រាំងអឺរ៉ុប។

លោកបាននិយាយថា ជម្លោះនេះអាចទុកឱ្យអឺរ៉ុបប្រឈមនឹងសម្ពាធឲ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនធំ ដែលភៀសខ្លួនចេញពីតំបន់ហ្កាហ្សាទៅ ហើយក៏អាចជាជនជាតិប៉ាឡេស្ទីនមកពីលីបង់ផងដែរ ប្រសិនបើសង្រ្គាម និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីការវាយប្រហារដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនជាង ៧០ % នៅក្នុងតំបន់ហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅ។

ផ្ទះសម្បែងជាង២០០.០០០ខ្នង ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ស្ទើរតែពាក់កណ្តាលនៃលំនៅដ្ឋាននៅក្នុងដែនដីមួយនេះ ព្រមទាំងអគារ យ៉ាងហោចណាស់៤២កន្លែង ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានរបស់ទីភ្នាក់ងារផ្ដល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        47
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm